ក្រុមហ៊ុន Nissan បានពង្រីកត្រកូលនៃរថយន្ត Nissan Altima ឆ្នាំ២០២២ ជាមួយម៉ូឌែលពិសេសថ្មី Midnight Edition ដែលផ្អែកលើម៉ូឌែល SR ដំណើរផ្តាច់មុខជាមួយម៉ាស៊ីចំណុះ ២,៥ លីត្រ ៤ស៊ីឡាំង។
ជាមួយឈ្មោះ Midnight Edition រថយន្តនេះបានលេងខ្លួនជាមួយពណ៌ខ្មៅទៅលើប៉ាណាមុខ, កាងលំអរ និងថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៊ីញ។ បន្ថែមជាមួយតែមឡូហ្គូ និងស្រោមកញ្ចក់ជំហៀងពណ៌ខ្មៅផងដែរ។
ក្រៅពីការអភិវឌ្ឍន៍លើរចនាបទ រថយន្តនេះក៏បានបំពាក់បន្ថែមជាមួយអំពូលកាត់អ័ព្ទប្រភេទ LED, ដំបូលកញ្ចក់ Moonroof ព្រមទាំងកៅអីអ្នកបើកមានមុខងារកំដៅ និងអាចបញ្ជាបាន ២ទិសដៅផងដែរ។
រថយន្ត Nissan Altima ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៤ ៥៥០ ដុល្លារ។ រថយន្តប្រភេទ Sidan នេះផ្តល់ជូនជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ម៉ាស៊ីនសាំងចំណុះ ២.៥ លីត្រ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ ១៨៨ សេះ និង កម្លាំងរមួល ២៤៤ ញ៉ូតុនម៉ែត្រ ខណៈអតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនប្រភេទ FWD ចំណុះ ២.០ លីត្រ ៤ស៊ីឡាំង Turbocharged កម្លាំង ២៣៦ សេះ និងកម្លាំងរមួល ៣៦២ ញ៉ូតុនម៉ែត្រ ដែលបំពាក់ផ្តាច់មុខសម្រាប់ប្រភេទ SR ផងដែរ៕