ឡាន Hummer អគ្គិសនីដំបូង នឹងបានរត់លើផ្លូវថ្នល់នៅខែធ្នូ តាមការសន្យា

GMC បានបង្ហាញចេញគំរូរថយន្ត Hummer EV ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយរយៈពេលមួយឆ្នាំក្រោយមក GMC អាចសម្រេចតាមការសន្យា​ដោយរថយន្ត Hummer EV ដំបូងនឹងបានទៅដល់ដៃអតិថិជននៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមហ៊ុនបានបញ្ជាក់ថាការផលិតរថយន្ត Hummer EV Edition 1 ប៉ុន្មានគ្រឿងដំបូងគេគឺកំពុងស្ថិតក្នុងដំណើរការ ដោយអ្នកដែលបានកក់រថយន្តមុនគេនឹងបានរថយន្តជិះនៅមុនដំណាច់ឆ្នាំ២០២១នេះ។ ក្រុមហ៊ុន GMC និយាយថានេះគឺជាពេលវេលាឆាប់បំផុតដែលក្រុមហ៊ុនអាចផ្លាស់ប្ដូររថយន្តគំរូ ទៅកាន់រថយន្តផលិតសម្រាប់ទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបាននិាយយថាខែវិច្ឆិកាគឺជាខែលំដាប់ទីពីរដែលមានអ្នកកុម្ម៉ង់ទិញរថយន្ត Hummer EV ច្រើនជាងគេ ដែលនេះបង្ហាញថា​ការបង្ហាញមុខ​បើកដំណើរការរោងចក្រ និងការឡើងបើករថយន្ត Hummer EV ពីសំណាក់ប្រធានាធិបតីអាមេរិកគឺបាន​ជះឥទ្ធិពលយ៉ាងខ្លាំង។

រថយន្ត Hummer EV Edition 1 ដែលនឹងរំកិលចេញពីរោងចក្រនាខែក្រោយនេះ នឹងមានបំពាក់ម៉ូទ័រអគ្គិសនីបី ដែលអាចផលិតកម្លាំងបាន ១០០០សេះ និងស្ទុះដល់ ៩៦គ.ម/ម៉ ដោយប្រើពេលមិនដល់៤វិនាទី ហើយអាចបើកបរបានចម្ងាយ ៥២៩គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម