ប្រធានជាន់ខ្ពស់របស់ Lamborghini លោក Stephan Winkelmann បានចេញមុខបញ្ជាក់ច្បាស់ៗថារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Lamborghini អាចនឹងបង្ហាញខ្លួនលើទីផ្សារនៅក្នុងឆ្នាំ២០២៧ ឬឆ្នាំ២០២៨។
គួរដឹងថា Lamborghini មានផែនការធំសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយកាលពីដើមឆ្នាំក្រុមហ៊ុនបានបញ្ជាក់ថានឹងបន្ថែមម៉ូដែលរថយន្តឲ្យបានចំនួន ៤ម៉ូដែល ដែលមាន Super Sport ចំនួនពីរ និងប្រភេទរថយន្តច្រើនមុខងារចំនួនពីរ ដែលរំពឹងថាមានរថយន្ត Urus ជំនាន់ថ្មីក្នុងនោះផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះលោក Stephan Winkelmann បានបន្ថែមថារថយន្ត Super Sport នាពេលអនាគតរបស់ Lamborghini នឹងជាមានជាប្រភេទ PHEV ជាមុនសិន មុនការបន្ថែមប្រភេទអគ្គិសនីសុទ្ធ។
ទាក់ទងនឹងរថយន្តអគ្គិសនីសុទ្ធដំបូង លោក Stephan Winkelmann មិនបាននិយាយអ្វីច្រើនឡើយ ហើយក្នុងកិច្ចសម្ភាសន៍ដដែលលោកបានបន្ថែមថាឆ្នាំ២០២១ គឺកំពុងស្ថិតនៅលើដំណើរឈានទៅបំបែកកំណត់ត្រាលក់ថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន៕