ការ​លក់​រថយន្ត​នៅ​ប្រទេស​ចិន​ នឹង​ឡើង​ដល់ ២៧,៥ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០២២

FILE PHOTO: Cars for export wait to be loaded onto cargo vessels at a port in Lianyungang, Jiangsu province, China October 14, 2019. REUTERS/Stringer

ស្ថាប័នឧស្សាហកម្មរថយន្តកំពូលរបស់ប្រទេសចិន បាននិយាយថា ការលក់រថយន្តនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក ទំនងជានឹងកើនឡើង ៥,៤ ភាគរយ ដល់ចំនួនសរុប ២៧,៥ លានគ្រឿងក្នុងឆ្នាំ ២០២២ ខាងមុខ។

សមាគមក្រុមហ៊ុនផលិតរថយន្តចិន China Association of Automobile Manufacturers (CAAM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ក្នុងចំណោមចំនួនសរុប ការលក់រថយន្តអគ្គិសនី ត្រូវបានគេរំពឹងថានឹងកើនឡើង ៤៧ ភាគរយដល់ ៥លានគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ឆ្នាំ ២០២១ សមាគម CAAM រំពឹងថា ការលក់នឹងកើនឡើង ៣,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ២៦,១ លានគ្រឿង ជាមួយនឹងការលក់រថយន្តអគ្គិសនី កើនឡើង ១,៥ ដង ដល់ ៣,៤ លានគ្រឿង។

គួរឲ្យដឹងដែរថា ដោយមានការរំខានពីបញ្ហាកង្វះបន្ទះឈីបអេឡិចត្រូនិកជាសាកលមានរយៈពេលយូរ ការលក់រថយន្តរបស់ប្រទេសចិនបានធ្លាក់ចុះ ៩,‌ ភាគរយនៅក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន ដែលនេះជាការធ្លាក់ចុះប្រចាំខែទី៧ ជាប់ៗគ្នារបស់ពួកគេ។ នេះបើយោងតាមទិន្នន័យ CAAM បានបង្ហាញនៅដើមខែនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម