បន្ទាប់ពី Kia K3 ក្រុមហ៊ុននាំចូលរថយន្ត Thaco បានបន្តដាក់លក់ម៉ូដែល Kia K5 ដោយជំនួសម៉ូដែល Kia Optima ពីមុន បើប្រៀបធៀបទៅនឹង Optima រថយន្ត Kia K5 មានការផ្លាស់ប្តូរទាំងស្រុង ការរចនាទាន់សម័យ និងបែបស្ព័រ ខណៈរថយន្តនេះមានជម្រើស ៣ ប្រភេទ រួមមាន ២.០ Luxury, ២.០ Premium និង ២.៥ GT-Line ដែលមានតម្លៃ ៣៧,៨៩៧ ដុល្លារ, ៤០,៥១៤ ដុល្លារ និង ៤៤,៨៧៥ ដុល្លារ។
ដោយមើលឃើញពីផ្នែកខាងមុខ Kia K5 មានប៉ាណាលក្ខណៈ “ច្រមុះខ្លា” រន្ធខ្យល់ត្រូវបានដាក់ទាបជាង ខណៈកាងខាងមុខរចនាបែប hydrofoil ដោយកាងខាងក្រោមមានការរចនារាងដូចស្លាប ក្នុងការជួយរថយន្តនៅពេលបើកបរល្បឿនលឿន។
ដោយមានការប្រើគ្រោងឆ្អឹងដូចគ្នាជាមួយ Hyundai Sonata ជំនាន់ទី ៨ រថយន្តនេះមានប្រវែងសរុប ៤៩,០៥ មីលីម៉ែត្រ ទទឹង ១,៨៦០ មីលីម៉ែត្រ កម្ពស់ ១,៤៦៥ មីលីម៉ែត្រ ប្រវែងពីកង់មុខ-ក្រោយ ២,៨៥០ មីលីម៉ែត្រ, កំពស់ដី ១៣៥ មីលីម៉ែត្រ ។
Kia K5 ត្រូវបានបំពាក់ដោយយ៉ាន់ស្ព័រទំហំ ១៨ អ៊ីញ រួមជាមួយតួរថយន្តមាន chrome លាតសន្ធឹងពីកញ្ចក់ខាងលើទៅខាងក្រោយរថយន្ត កាងខាងក្រោយជាមួយនឹងការរចនាបែប aerodynamic រួមបញ្ជូលគ្នាជាមួយបំពង់ស៊ីមាំង២ និង កាងលំអជាដើម។
សម្រាប់ផ្នែកខាងក្នុងរបស់ Kia K5 ក៏មានរូបរាងបែបស្ព័រផងដែរ, កៅអីពូកស្បែក និង ដៃចង្កូតស្បែក ភ្ជាប់ជាមួយប៉ូតុងបញ្ឆេះរថយន្ត និង gearshift paddles ខាងក្រោយ, កុងទ័រឌីជីថល ទំហំ ១២,៣ អ៊ីញ, អេក្រង់ព័ត៌មានកម្សាន្ត ១០,២៥ អ៊ីញ មានមុខងារ Apple CarPlay និង Android Auto។ បន្ថែមជាមួយកៅអីអ្នកបើកបរភ្ជាប់មុខងារមុខងារកំដៅ និងបញ្ជាទិសដៅ ១០របៀប ឬ ៦របៀប សម្រាប់កៅអីអ្នកដំណើរ បន្ថែមជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានរន្ធសាក USB ចំនួន ២, ភ្លើងលម្អចំនួន ៦៤ពណ៌, ដំបូលបើក និងឧបករណ៏បំពងសំឡេង១២ ចំនុចម៉ាក Bose។
ម៉ូដែល Kia K5 GT-Line ដំណើរការដោយម៉ាស៊ីន Smartstream ចំណុះ ២,៥ លីត្រ GDI ដែលមានកម្លាំង ១៩១ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ រួមផ្សំជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ. សម្រាប់ប្រភេទ Premium និង Luxury ត្រូវបានបំពាក់ដោយម៉ាស៊ីន Nu ២,០ លីត្រ MPI បង្កើតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ១៩២ ញ៉ូតុនម៉ែត្រ រួមបញ្ចូលគ្នាជាមួយប្រអប់លេខអូតូ ៦ វគ្គ។
Kia K5 ក៏មានមុខងារបើកបរចំនួន ៤រួមមាន Comfort, Eco, Sport និង Smart ដែលត្រូវបានកែសម្រួលតាមរយៈប៊ូតុង Drive Mode៕