ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទ្បានអគ្គិសនី Fiat 500 សាកថ្មម្តង ជិះបានចម្ងាយ ៣២០ គ.ម នឹងបង្ហាញខ្លួននៅក្នុងពិពរណ៍ CES 2022

ទ្បានអគ្គិសនី Fiat 500 សាកថ្មម្តង ជិះបានចម្ងាយ ៣២០ គ.ម នឹងបង្ហាញខ្លួននៅក្នុងពិពរណ៍ CES 2022

ក្រុមហ៊ុន Fiat បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីម៉ូឌែល 500 ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត CES ឆ្នាំ២០២២ ជាផ្លូវការ ដែលនឹងធ្វើឡើងថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Fiat 500 វាបានបំពាក់ជាមួយម៉ូទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៨៨សេះ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៤២ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៣២០ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះការសាកថ្មរហ័សដោយប្រើដុំសាកទំហំ ៨៥ គីទ្បូវ៉ាត់ អាចជួយអោយរថយន្តនេះសាកពីថាមពល ០ ដល់ ៨០ ភាគរយប្រើពេល ៣៥ នាទី។

យ៉ាងណាមិញចំពោះរថយន្ត Fiat 500 បានបំពាក់នូវដោយអេក្រង់ប្រព័ន្ធកម្សាន្ត U Connect 5 ថ្មីទំហំ ៧ អ៊ីញភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមទាំងកន្លែងសាកថ្មឥតខ្សែផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម