[បរទេស] រោងចក្រ Tesla Giga Shanghai នៅក្នុងប្រទេសចិនបច្ចុប្បន្នគឺជារោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោក ដោយគិតពីបរិមាណផលិតកម្ម ដែលអាចផលិតឡើងលើសពី ៥០,០០០ គ្រឿងនៃរថយន្ត Model 3 និង Model Yសម្រាប់លក់ និងនាំចេញ ដែលផលិតក្នុងប្រទេសចិន (MIC) នៅក្នុងខែ កញ្ញា, តុលា និងខែ វិច្ឆិកា ដោយចំនួន ៥០,០០០ គ្រឿងក្នុង១ខែ ហើយសម្រាប់រថយន្ត ១គ្រឿងតម្លើងដោយប្រើរយៈពេលមិនដល់ ១នាទី មានន័យថាបរិមាណផលិតរថយន្តបានចំនួន ៦៥០,០០០ គ្រឿង/ឆ្នាំ ។
យោងទៅតាមវីដេអូដែលបានបង្ហោះឡើងនាពេលថ្មីៗនេះ ដែលថតនៅថ្ងៃទី ២៤ ខែធ្នូ បង្ហោះដោយលោក Wu Wa អត្រានៃ Model 3 និង Model Y អាចនឹងមានអត្រាខ្ពស់។ វីដេអូទី១ នៅនាទីទី១០ និងនាទីទី៥ នៃ Model Y ដែលបានចាកចេញពីរោងចក្រ ក្នុងនោះ Drive Tesla និយាយថាក្នុងអំឡុងពេល ១០ នាទី រថយន្តថ្មីចំនួន ១៦គ្រឿង ត្រូវបានបញ្ចប់ការផលិតរួច ដែលមានរយៈពេលជាមធ្យម ៣៨ វិនាទីក្នុង១គ្រឿង ខណៈនៅក្នុងនាទី៥ រថយន្ត ៧ គ្រឿងត្រូវបានផលិតរួច ដែលមានន័យថាជាមធ្យម ៤៤ វិនាទីក្នុងមួយគ្រឿង។
Teslarati បានបន្ថែមថា នៅក្នុងករណីក្នុងវីដេអូទី២ នាទីទី១០ នៃ Model 3 បានចេញពីរោងចក្រ ជាមធ្យមគឺប្រហែលប្រើរយៈពេល ៤៤ វីនាទី សម្រាប់រថយន្ត ១គ្រឿង ដោយមិនរាប់សម្រាប់ការពិនិត្យ ប៉ុន្តែខ្សែសង្វាក់នែការតម្លើងនេះ គឺពិតជាលឿន។
បន្ថែមពីនេះ រោងចក្រ Tesla Giga Berlin នៅទីក្រុង Grünheide ប្រទេសអាល្លឺម៉ង់ នឹងជិតបញ្ចប់ការសាងសង់រួចរាល់ក្នុងការផលិតតួរថយន្តថ្មី ដោយប្រើពេល ៤៥ វិនាទី យើងសន្មត់ថាវាជាអត្រាគោលដៅ ហើយដំណើរការផ្សេងទៀតនឹងលឿនដូចគ្នា ការផលិតនៃសេរ៊ីរថយន្ត Model Y ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ខាងមុខនេះ ៕