Lamborghini បានបង្ហើបឲ្យដឹងដល់វិបសាយរថយន្ត Autocar ថារថយន្តម៉ូដែលទីបួនរបស់ខ្លួន (គិតតែរថយន្តកំពុងផលិតលក់បច្ចុប្បន្នគឺមាន ៣ ម៉ូដែល) អាចជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដំបូង ហើយមានទ្រង់ទ្រាយជាប្រភេទ Sedan។
ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ Lamborghini បាននិយាយថាពួកគេអាចនឹងប្រើប្រាស់គ្រោងឆ្អឹងរថយន្តដែលមានស្រាប់នៅក្នុង Volkswagen Group សម្រាប់រថយន្តម៉ូដែលនេះ។ គ្រោងឆ្អឹង PPE ដែលអភិវឌ្ឍន៍ឡើងដោយ Porsche និង Audi ទំនងនឹងជាជម្រើសដែលត្រូវប្រើ។
យ៉ាងណាក៏ដោយ Autocar បានបញ្ជាក់ថារថយន្តម៉ូដែលទីបួនរបស់ Lamborghini រហូតទាល់តែដល់ឆ្នាំ ២០២៥ ទើបអាចលេចមុខជាផ្លូវការ។ រថយន្តនេះដែរអាចដឹងមានការឌីហ្សាញរូបរាងដោយយកគំនិតពីរថយន្តគំរូ Estoque ដែលចេញមុខកាលពីឆ្នាំ ២០០៨៕