ប្រមាញ់បានឡាន Range Rover Sport ២០២៣ ជាមួយការបិតបាំងតួខ្លួន លើឡានដឹកជញ្ចូន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ មានការប្រទះឃើញនៅរថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ ជាមួយការបិតបាំងតួខ្លួន ខណៈដែលរូបភាពត្រួវបានប្រមាញ់បានដោយរថយន្តនេះកំពុងស្ថិតនៅលើរថយន្តដឹកជញ្ចូន។

បើមើលតាមរូបភាព រថយន្តនេះមានរូបរាងទទួលបាននូវការអភិវឌ្ឃន៍ថ្មី ជាក់ស្តែងនៅលើកាងខាងមុខ ក៏ដូចជាប៉ាណាខាងមុខរាងស្លីមជាប់ជាមួយចង្កៀងមុខ។ ខណៈ អំពូលភ្លើងខាងក្រោយរាងស្លីមជាងមុន និងកាង Spoiler ធំ។ អ្នក​រចនា​ក៏​បាន​ប្តូរ​ស្លាក​លេខ​ចេញ​ពី​ទ្វារ​លើក​ទៅ​កាង​ក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងវិញនៅមិនដឹងនៅឡើយទេ ប៉ុន្តែកាប៊ីនខាងក្នុងទំនងជានឹងយកលំនាំរថយន្ត Range Rover ថ្មី។ នេះមានន័យថាយើងអាចរំពឹងថាការរចនាថ្មី ក៏ដូចជាគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ជាងមុន។ ម៉ូដែលនេះក៏អាចត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១៣,៧ អ៊ីញ និងអេក្រង់កម្សាន្ត Pivi Pro ទំហំ ១៣,១ អ៊ីញ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Range Rover Sport នេះរំពឹងថានឹងមានជម្រើសម៉ាស៊ីនជាច្រើនរួមមាន ម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះក៏មានជម្រើសម៉ាស៊ីនចំណុះ ៤,៤​ លីត្រ Twin-turbo  V8 ដែលមានកម្លាំង ៥២៣ សេះ និងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ Range Rover Sport SVR ដែលនឹងមកដល់នាពេលខាងមុខអាចនឹងមានកម្លាំងរហូតដល់ ៦១៧ សេះ។

ជាមួយគ្នានេះ​ រថយន្ត Range Rover Sport ក៏អាចត្រូវបានផ្តល់ជូនជាមួយនឹងថាមពល Plug-in Hybrid ចំនួនពីរម៉ូឌែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម