[ទីផ្សារបរទេស] កាលពីខែមករា កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Subaru បានប្រកាសបញ្ចេញនៅរថយន្ត Forester ស៊េរីឆ្នាំ ២០២២ ដែលមានការអភិវឌ្ឍន៍ទៅលើ បច្ចេកវិទ្យា និងម៉ាស៊ីន។ ខណៈពេលនេះក្រុមហ៊ុនបានធ្វើការនាំយកនៅជម្រើសម៉ាស៊ីនថ្មី e-BOXER ទៅកាន់ចក្រភពអង់គ្លេស។ ដែលរួមបញ្ចូលគ្នានៅម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧ សេះ ផ្គួបជាមួយនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ១៦,៥ សេះ ជាមួយប្រអប់លេខអូតូ ប្រភេទ Lineartronic ថ្មី។ រថយន្តនេះក៏មានថាមពលអាគុយ ១៣,៥ គីឡូវ៉ាត់ម៉ោង ផងដែរ។
សម្រាប់ម៉ាស៊ីននេះផ្តល់នៅរបៀបបើកបរបីផ្សេងគ្នា រួមាមាន Engine driving, EV driving និង Motor Asist driving។ ក្នុងល្បឿនទាប វាគឺជាម៉ូទ័រអគ្គិសនីតែមួយគត់ដែលផ្តល់ថាមពលដល់រថយន្ត ខណៈដែលក្នុងល្បឿនមធ្យម ម៉ូទ័រអគ្គិសនីត្រូវបានភ្ជាប់ដោយម៉ាស៊ីនបួនស៊ីឡាំង។ ក្នុងល្បឿនកាន់តែខ្ពស់ ម៉ាស៊ីន ៤ស៊ីឡាំងតែមួយផ្តល់ថាមពលដល់ម៉ាស៊ីន e-BOXER និងបញ្ចូលអាគុយឡើងវិញ។
ទន្ទឹមនឹងនេះ រថយន្ត Forester ស៊េរីឆ្នាំ២០២២ ក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា EyeSight Driver Assist Technology ជំនាន់ទី ៤ របស់ខ្លួនដែលច្បាស់ជាងមុន និងមុខងារសុវត្ថិភាពមិនតិចជាង ១១ ដែលឥឡូវនេះរួមមាន Automatic Emergency Steering, Adaptive Cruise Control ជាមួយ Lane Centering និង Lane Departure Prevention។
ក្នុងនោះប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ Driver Monitoring System ក៏បានធ្វើបច្ចុប្បន្នភាពសម្រាប់ម៉ូដែលឆ្នាំ ២០២២ ក៏ដូចជា ប្រព័ន្ធបញ្ជាដោយកាយវិការ (gesture control system ) ដោយអាចគ្រប់គ្រងសីតុណ្ហភាពបានដោយគ្រាន់ក្រវៀសដៃនៅពីមុខអេក្រង់កំសាន្ត។
ជាមួយគ្នានេះ រថយន្ត Subaru Forester ប្រើម៉ាស៊ីន e-BOXER សម្រាប់ការធ្វើដំណើរតាមដងផ្លូវ ដោយផ្តល់នៅការផ្ទុករហូតដល់ ៥០៩ លីត្រ ជាមួយនឹងកៅអីខាងក្រោយដែលបត់ទាំងអស់ផ្ទុកបាន ១,៧៧៩ លីត្រ ។ រថយន្តនេះក៏ផ្តល់នៅសមត្ថភាពអូសទាញបាន ១,៨៧០ គីឡូក្រាម ផងដែរ៕