Ford បញ្ចេញវីដេអូ teaser ដំបូងនៃរថយន្ត Ranger Raptor ២០២៣ មុនពេលចេញផ្លូវការ ថ្ងៃទី ២២នេះ (មានវីដេអូ)

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបញ្ចេញវីដេអូ teaser ដំបូងសម្រាប់រថយន្ត Ranger Raptor ស៊េរីឆ្នាំ២០២៣ ដែលនឹងមកដល់នាពេលខាងមុខ ខណៈដែល នឹងបង្ហាញវត្តមានរបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង ០៧:០០ GMT(ម៉ោង ២រសៀលនៅកម្ពុជា) តាមរយៈ YouTube channel របស់ Ford Europe ។

ជាមួយរូបភាពបិតបាំង​នៃ​រថយន្ត Ranger ជំនាន់​ថ្មី​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ​ពិបាក (off-road) និង​ ធ្វើតេស្តប្រព័ន្ធ​ suspension ​ដែល​​បាន​អភិវឌ្ឍថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលព័ត៌មានលម្អិតនៅលាក់កំបាំងនៅឡើយ ប៉ុន្តែតាមរយៈរូបភាពនេះវាច្បាស់ណាស់ថា Ranger Raptor ស៊េរីឆ្នាំ២០២៣ ទទួលបានការអភិវឌ្ឍន៍ថ្មីទៅលើផ្នែករូបរាង, គ្រឿងបរិក្ខាខាងក្នុង និងជាពិសេសគឺប្រព័ន្ធជើងក្រោម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Ranger Raptor ថ្មីនេះ នឹងត្រូវបានគេរមពឹងថានឹងបំពាក់ដោយម៉ាស៊ីន turbocharged Ecoboost V6 ដែលមាន ២ជម្រើស ដែលទំនងជាម៉ាស៊ីនចំណុះ ២,៧ លីត្រ twin-turbo ពី Bronco ឬ ម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged  V6 ពី Explorer ។

ជាមួយគ្នានេះ រថយន្តភីកអាប់ Ranger Raptor ស៊េរីឆ្នាំ២០២៣ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Ford Performance សម្រាប់​អ្នក​ចូលចិត្ត​បើកបរលើផ្លូវដែលពិបាក (off-road)។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តនិយាយថា រថយន្តនេះគឺជា “វិស្វកម្មជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃ” ដោយសំដៅថាជា “Ranger ទំនើបបំផុតមិនធ្លាប់មាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម