Land Rover Defender P400e ប្រភេទ Plug-in hybrid តម្លៃខ្ទង់ ២១ ម៉ឺនដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន​ Land Rover បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Defender P400e AWD SE ស៊េរីឆ្នាំ ២០២២ ប្រភេទម៉ាស៊ីន Plug-in hybrid សម្រាប់ទីផ្សារក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ពី ២១៣ ៩៤៥ ដុល្លារ។

ចំពោះថាមពលនៃរថយន្ត Land Rover Defender P400e បានបំពាក់នូវម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយ​នឹង​ថាមពល​អាគុយ ១៩,២គីឡូវ៉ាត់ម៉ោង និង​ម៉ូទ័រ​អគ្គិសនី ១០៥គីឡូវ៉ាត់ ​ផលិតកម្លាំងបា ៤០៤ សេះ និងកម្លាំងរមួល ៦៤០ញ៉ូតុនម៉ែត្រ និងប្រើប្រាស់ប្រអប់លេខអូតូ ៨ វគ្គ។ បន្ដែមពីនេះសម្រាប់ការបើកបរប្រើអគ្គិសនីសុទ្ធបានចម្ងាយ ៤៣គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៥,៤ វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលម៉ូឌែលនេះអាចសាកថ្មពី ០-៨០% ក្នុងរយៈពេលប្រហែល ៣០ នាទីនៅពេលប្រើឆ្នាំងសាករហ័ស DC ដែលមានកម្លាំង ៥០គីឡូវ៉ាត់ ។

ដោយទ្បែកចំពោះការឌីហ្សាញនៃរថយន្ត Land Rover Defender P400e បានបំពាក់នូវថាសកងស្ព័រទំហំ ២០ អ៊ីញ, ប្រព័ន្ធប៊ូបខ្យល់ដែលអាចលៃតម្រូវបានតាមប្រព័ន្ធអគ្គិសនី, ម៉ាស៊ីនត្រជាក់អូតូ ៣ តំបន់, Land Rover Remote ភ្ជាប់ជាមួយនឹងស្មាតហ្វូនសម្រាប់ពិនិត្យស្ថានភាពសាកថ្ម និងចម្ងាយបើកបរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម