រថយន្ត Mazda CX-8 ស៊េរីឆ្នាំ ២០២០ បានចេញលក់ជាផ្លូវការនៅប្រទេសជប៉ុន ដែលការដឹកជញ្ជូនឲ្យអតិថិជននឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកាខាងមុខនេះ។
រថយន្តស៊េរីចុងក្រោយនេះបានលេចមុខនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ ២០១៩ ដែលវាមានចំនួន ៣ ជម្រើស មានតម្លៃចន្លោះពីប្រមាណ ២៧ ១៥៣ ដុល្លារ ដល់ ៤៥ ០៤៦ ដុល្លារ។
មុខងារថ្មីៗដែលបន្ថែមលើរថយន្តនេះមានដូចជាប៊ូតុង One-Touch សម្រាប់ដើរចូលទៅកៅអីក្រោយដោយងាយ, មានកៅអីកម្ដៅនៅជួរទីពីរ, មានកន្លែងដាក់កែវ និងរន្ធ USB ហើយកៅអីអ្នកបើកបរមានស្រោបដោយស្បែក Nappa។
ប្រភេទម៉ាស៊ីនមានចំណុះ ២,៥ លីត្រ និង ២,២ លីត្រ ដែលសុទ្ធតែមានជម្រើសប្រើប៉ុងមួយ ឬប៉ុងពីរ។ ៕