រថយន្ត SUV អគ្គិសនីរបស់ Ford នឹងបង្ហាញមុខជាផ្លូវការខែក្រោយនេះ

Ford បាន​បញ្ចេញ​រូបភាព​ Teaser ទី​ពីរ​នៃ​រថយន្ត​ SUV អគ្គិសនី​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា​វា​នឹង​បង្ហាញ​មុខ​ដល់​ពិភពលោក​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ​ក្នុង​​កម្មវិធី​​ពិសេស​មួយ​នៅ​ទីក្រុង Los Angeles។

រូបភាព​ថ្មី​បាន​បង្ហាញ​អំពី​តួ​ខ្លួន​របស់​រថយន្ត​អគ្គិសនី​នេះ ហើយ​វា​បាន​បញ្ជាក់​ថា​វា​ពិត​ជា​មាន​ទំនាក់ទំនង​នឹង​ម៉ូដែល Mustang។ ជាក់​ស្ដែង​អំពូល​ភ្លើង​ខាង​មុខ​ និង​ក្រោយ​គឺ​មាន​នូវ​អត្តសញ្ញាណ​របស់ Mustang ផ្ទាល់​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​អគ្គិសនី​នេះ គេ​ដឹង​មិន​ច្រើន​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា​វា​អាច​បើកបរ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ​ពេល​សាក​ថាមពល​​ម្ដង។ ការ​លក់​នៃ​រថយន្ត​នេះ​អាច​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ ២០២០ ខាង​មុខ ហើយ​ការ​ចុះ​ផ្សាយ​ថ្មីៗនេះ​បាន​សន្និដ្ឋាន​ថា​វា​នឹង​​មាន​ឈ្មោះ Mach-E៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម