MG បង្ហាញរូបភាព teaser ថ្មីនៃរថយន្ត MG 5 Scorpio Special Edition នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្ត NEW MG 5 special edition Scorpio  ដែលរំលេចជាមួយរូបរាងបែបស្ព័រ ដោយផ្អែកលើម៉ូដែលធម្មតា​។

សម្រាប់រថយន្ត NEW MG 5 Special Edition Scorpio ត្រូវបានឌីស្សាញនិងប្រើប្រាស់ជាមួយពណ៌តួខ្លួន “Passion Lemon” ដើម្បីធ្វើឲ្យរថយន្តនេះមានរូបរាងកាន់តែស្ព័រជាងមុន ជាមួយនឹងប៉ាណាខាងមុខបែបសំណាញ់ធំពណ៌ខ្មៅ, ចង្កៀងមុខ ឲ្យឈ្មោះថា Free-form និងរបារអំពូល LED រាងអក្សរ Y ជាមួយគម្របម៉ាស៊ីនដែលបានរចនាថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ​រថយន្ត MG 5 special edition Scorpio  មានប្រវែងសរុប ៤,៦៧៥ ម.ម, ទទឹង ១,៨៤២​​ ម.ម, កំពស់ ១,៤៨០ ម.ម ​និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦៩០ ម.ម។ លើសពីនេះ រថយន្តនេះបានបំពាក់ជាមួយ ថាសកង់ស្ព័រ Special 5-spoke alloy, ហ្វ្រាំងឌីសក្រហម, កាងខ្យល់ Spoiler ខាងក្រោយខ្មៅ, កាងខាងមុខរចនាថ្មី និង បំពង់ស៊ីមាំងចំនួនពីរ​ ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត MG 5 special edition Scorpio មានជម្រើសម៉ាស៊ីន២ប្រភេទ ក្នុងនោះម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខ iCVT ៨វគ្គ និងម៉ាស៊ីនចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៧៣ សេះ កម្លាំងរមួល ២៧៥ ញ៉ូតុន-ម៉ែត្រ ជាមួយប្រអប់លេខអូតូ DCT ៧វគ្គ។ ក្នុងនេះការរចនាប្រអប់លេខអេឡិចត្រូនិចថ្មី សន្សំសំចៃប្រេង ជាមួយកម្រិតស៊ីប្រេង ១៧,៥ គីឡូម៉ែត្រ/លីត្រ ឬ ១០០គីឡូម៉ែត្រស៊ីប្រេងចំនួន ៥,៧លីត្រ ព្រមទាំងជម្រើសប្រអប់លេខដៃ ៥វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម