Lexus GX ឆ្នាំ ២០២០ កែមុខមាត់ថ្មី ហើយលេងចង្កៀងគុជ ៣ គ្រាប់ទៀត

Lexus បាន​ដាក់​បង្ហាញ SUV ម៉ូដែល GX ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ដោយ​បាន Update ប៉ាណា​ដ៏​ធំ​ខុស​ពី​ស៊េរី​មុនៗ ។ អ្វី​ដែល​ពិសេស​នោះ​គឺ វា​បាន​បំពាក់ចង្កៀង​គុជ LED ៣ គ្រាប់​មក​ស្តង់ដារ​ទៀត​ផង ។

Lexus GX ថ្មីនេះ នៅ​តែ​ប្រើ​ម៉ាស៊ីន​ដូច​ស៊េរី​មុន គឺ ចំណុះ ៤,៦ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង​បាន ៣០១ សេះ ហើយ​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុងពីរ ដោយ​អាច​អូសសណ្តោង​បាន​ទម្ងន់​ជិត ៣ តោន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវ​នេះ Lexus GX បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ មក​ស្តង់ដារ​តែម្តង ដោយ​ក្នុង​នោះ​មាន​មុខងារ​សុវត្ថិភាព ដូចជា Intelligent High Beams, Lane Departure Alert, Pre-Collision System with Pedestrian Detection និង High-Speed Dynamic Radar Cruise Control ។

GX ឆ្នាំ ២០២០ ចែកចេញជា ៣ ម៉ូដែល គឺ GX 460 , GX 460 Premium និង GX 460 Luxury ។ សម្រាប់ម៉ូដែល GX 460 Premium និង GX 460 Luxury មាន Option “Sport Design Package” ដោយ​បន្ថែម​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៩ អ៊ីង និង បំពាក់កៅអីជួរទី ២ ប្រភេទ Captain’s Chair តែ ២ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ GX 460 Luxury មាន Option ពិសេសមួយទៀត គឺ “Off-Road Package” ដោយ​បន្ថែម​កាមេរ៉ា​ច្រើន​គ្រាប់ , មុខងារ Crawl Control និង មុខងារ Multi-Terrain Select ជាដើម ។

សូមបញ្ជាក់ថា តម្លៃ​រថយន្ត Lexus GX ស៊េរី​ឆ្នាំ ២០២០ នឹង​ត្រូវ​ប្រកាស​ពេល​ជិត​ចេញ​លក់​ជា​ផ្លូវការ ខណៈ​រថយន្ត Lexus GX 460 ស៊េរី​ចាស់​មាន​តម្លៃ​ចាប់ពី ៥២ ៥០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម