Hennessey បានបង្ហាញចេញរថយន្ត Maximus ជំនាន់ថ្មីរបស់ខ្លួន ដែលរថយន្តនេះផលិតឡើងដោយប្រើតួខ្លួនរបស់ Jeep Gladiator។
ក្រុមហ៊ុនជំនាញកែច្នៃរថយន្តខាងលើបានបំពាក់នូវម៉ាស៊ីន Hellcat ប្រភេទ Supercharged ចំណុះ ៦,២ លីត្រV8 កម្លាំង ១០០០ សេះ ជំនួសឲ្យម៉ាស៊ីនដើមដែលមានចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង (V6) តែប៉ុណ្ណោះ។ តាមរយៈការកែច្នៃថ្មីនេះរថយន្តម៉ូដែល Maximus អាចបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលតែ ៣,៩ វិនាទី។
ក្រៅពីមានប្ដូរម៉ាស៊ីន Hennessey ក៏បានធ្វើការកែច្នៃរូបរាងរថយន្តនេះ ឲ្យខុសប្លែកពី Jeep Gladiator ដែលខុសប្លែកខ្លាំងបំផុត។ រថយន្ត Gladiator អាចមានតម្លៃខ្ទង់ ៥ម៉ឺនដុល្លារនៅអាមេរិក ប៉ុន្តែសម្រាប់ Maximus វិញគឺមានតម្លៃថោកបំផុត ២២៥ ០០០ ដុល្លារ។ រថយន្តនេះដែរមានផលិតត្រឹម ២៤ គ្រឿងប៉ុណ្ណោះ៕