ឡានអគ្គិសនីខ្នាតតូចរបស់ចិនមួយនេះ មានតម្លៃខ្ទង់ ៣ពាន់ដុល្លារប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan Automobile គ្រោងនឹងធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនីខ្នាតតូច LUMIN ថ្មីដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Changan EPA0 នៅក្នុងទីផ្សារប្រទេសចិន។

Changan LUMIN មានប្រវែងតួខ្លួនសរុប​ ៣,២៧០ ម.ម, ទទឹង ១,៧០០​​ ម.ម, កំពស់ ១,៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ១,៩៨០ ម.ម។ ដោយផ្នែកខាងក្រៅ បំពាក់ជាមួយ ចង្កៀងមុខ-ក្រោយ មានរាងមូល និងពណ៌តួខាងក្រៅមាន ៧ ពណ៌ រួមមាន misty white, mossy green, lake blue, magpie grey. green dew Wheat yellow និង pink cherry powder។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតមានតិចតួចណាស់នៅពេលនេះ ប៉ុន្តែ Changan LUMIN នឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ៤០ សេះ និងអាគុយពីក្រុមហ៊ុន Innovation Aviation ។

ជាមួយនឹងតួខ្លួនតូចបែបនេះ រថយន្តអគ្គិសនី Changan LUMIN នឹងរំពឹងថាមិនមានអាគុយទំហំធំទេ ដែលធ្វើឲ្យរថយន្តនេះមានតម្លៃមិនថ្លៃទេ រថយន្តនេះអាចមានតម្លៃត្រឹមតែ ២ ៩៩១​ ដុល្លារប៉ុណ្ណោះក្នុងប្រទេសចិន ហើយនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់រថយន្តអគ្គិសនី Wuling Hong Guang MINI EV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម