[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដំឡើងតម្លៃរថយន្តទាំងអស់នៅក្នុងត្រកូលរបស់ខ្លួនពី ៤ ទៅ ១០% ក្នុងសប្តាហ៍នេះ ដែលជាការកត់សម្គាល់លើកទីពីរក្នុងរយៈពេលប្រាំពីរថ្ងៃ។
ក្រុមហ៊ុនផលិតរថយន្តបានដំឡើងតម្លៃរថយន្តប្រភេទ Long Range មួយចំនួនកាលពីថ្ងៃពុធសប្តាហ៍មុន ប៉ុន្តែការឡើងថ្លៃក្នុងសប្តាហ៍នេះប៉ះពាល់ដល់រថយន្តច្រើនជាងមុន និងមានចំនួនច្រើនជាង។ ជាមួយគ្នានោះ តម្លៃនៃរថយន្តដែលមានតម្លៃថោកបំផុតរបស់ក្រុមហ៊ុន Tesla Model 3 Rear-Wheel Drive បានកើនឡើងពី ៤៤ ៩៩០ ដុល្លារ ដល់ ៤៦ ៩៩០ ដុល្លារកើនឡើង ៤,៤%។
ដូចដែលបានរាយការណ៍ដំបូងដោយ The Verge តម្លៃម៉ូដែលដែលបានឡើងថ្លៃមានដូចខាងក្រោម៖
- Model 3 Long Range បានឡើងពី ៥១ ៩៩០ ដុល្លារ ដល់ ៥៤ ៤៩០ ដុល្លារ
- Model 3 Performance បានឡើងពី ៥៨ ៩៩០ ដុល្លារ ទៅ ៦១ ៩៩០ ដុល្លារ
- Model Y Long Range បានឡើងពី ៥៩ ៩៩០ ដុល្លារ ទៅ ៦២ ៩៩០ ដុល្លារ
- Model Y Performance បានឡើងពី ៦៤ ៩៩០ ដុល្លារ ទៅ ៦៧ ៩៩០ ដុល្លារ
- Model S Dual Motor បានឡើងពី ៩៤ ៩៩០ ដុល្លារ ទៅ ៩៩ ៩៩០ ដុល្លារ
- Model Tri Motor បានឡើងពី ១២៩ ៩៩០ ដុល្លារ ទៅ ១៣៥ ៩៩០ ដុល្លារ
- Model X Dual Motor បានឡើងពី ១០៤ ៩៩០ ដុល្លារ ទៅ ១១៤ ៩៩០ ដុល្លារ
- Model X Tri Motor បានឡើងពី ១២៦ ៤៩០ ដុល្លារ ដល់ ១៣៨ ៩៩០ ដុល្លារ
ទន្ទឹមនឹងនេះ CNBC រាយការណ៍ថាតម្លៃបានកើនឡើងស្រដៀងគ្នានៅក្នុងប្រទេសចិន ដោយតម្លៃចេញពីរោងចក្ររបស់ Model 3 Performance បានកើនឡើង ៥% ឬ ២ ៨២៥ ដុល្លារ ក្នុងរយៈពេលដូចគ្នានេះផងដែរ។
គួរឲ្យដឹងថា Tesla មិនបានផ្តល់ហេតុផលផ្លូវការសម្រាប់ការគិតថ្លៃបន្ថែមសម្រាប់រថយន្តរបស់ខ្លួនទេ ទោះបីជានាយកប្រតិបត្តិរបស់ខ្លួន លោក Elon Musk កាលពីថ្ងៃច័ន្ទបាននិយាយថា ទាំង Tesla និង SpaceX កំពុងរងផលប៉ះពាល់ដោយ “សម្ពាធអតិផរណានៅក្នុងវត្ថុធាតុដើម និងការដឹកជញ្ជូន”៕
Tesla & SpaceX are seeing significant recent inflation pressure in raw materials & logistics
— Elona Musk (@elonmusk) March 14, 2022