ក្រុមហ៊ុន Ferrari បានបង្ហាញចេញចំណូលដែលរកបានប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ដែលចំណូលមានការកើនឡើង ៤% អាចរកបាន ១,០២ ពាន់លានដុល្លារ។
ជាមួយលទ្ធផលល្អលើសការរំពឹងទុក ក្រុមហ៊ុនបានព្យាករណ៍ថាចំណូលប្រចាំឆ្នាំ ២០១៩ អាចនឹងមានប្រមាណ ៣,៧ ពាន់លានអឺរ៉ូ ដែលតួលេខប៉ាន់ស្មានចាស់គឺ ៣,៥ ពាន់លានអឺរ៉ូ។ ចំណូលរបស់ Ferrari ភាគច្រើនគឺបានពីកំណើនលក់នៃរថយន្ត Portofino និង 812 Superfast។ ជាក់ស្ដែងនៅត្រីមាសទី ៣ នេះ Ferrari អាចលក់រថយន្តបាន ២ ៤៧៤ គ្រឿង កើនឡើង ៩,៤% ធៀបនឹងឆ្នាំមុន៕