[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពនៃរថយន្ត Nio ES7 ដែលជាម៉ូដែលថ្មីរបស់ NIO ត្រូវបានចែកចាយនៅលើអ៊ីនធឺណិតក្នុងអំឡុងពេលធ្វើតេស្តបើកបរសាកល្បង ហើយត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន។
សម្រាប់រថយន្តអគ្គិសនី ES7 គឺជាគំរូដំបូងដែលបង្កើតឡើងដោយ NIO ដោយផ្អែកលើគ្រោងឆ្អឹងបច្ចេកវិទ្យាជំនាន់ទីពីរ NT2 platform ហើយត្រូវបានដាក់ជាប្រភេទ SUV ខ្នាតមធ្យម ប្រាំកៅអី ដែលស្ថិតនៅចន្លោះ ES6 និង ES8។
តាមរូបភាពដែលបានប្រមាញ់បាននៅពេលនេះ ES7 មានការរចនាដូចគ្នាទៅនឹងម៉ូដែល ET7 និង ET5 ដោយដំបូលរថយន្តរួមទាំងកញ្ចក់បានភ្ជាប់មកជាមួយកាំមេរ៉ាកម្រិតខ្ពស់ចំនួនពីរ។ លើសពីនេះ គួររំលឹកផងដែរថា កាំមេរ៉ាខ្លះ ត្រូវបានរចនាឡើងនៅខាងមុខអំពូលភ្លើងកង់ ។
ចំពោះលក្ខណៈបច្ចេកទេសផ្សេងទៀតមានតិចតួចណាស់នៅលើ NIO ES7 ប៉ុន្តែគេរំពឹងថានឹងមានភ្ជាប់មកជាមួយជម្រើសអាគុយ៣ប្រភេទទំហំ ៧៥ គីឡូវ៉ាត់ម៉ោង ១០០ គីឡូវ៉ាត់ម៉ោង និង ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែលពី ៨៥០ គីឡូម៉ែត្រ ដល់ ១០០០ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង ប្រសិនបើ ET7 ត្រូវបានបំពាក់ដោយវា។
ជាមួយគ្នានេះ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nio លោក William Li បានបញ្ជាក់ថា ការចែកចាយរថយន្តអគ្គិសនី Nio ES7 ដល់អតិថិជននឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២៕