ខ្លាំងបាត់! ត្រឹមរយៈពេល ៦ម៉ោង ម៉ូដែលរបស់​ BYD ទទួលបានការកក់ទុកមុនជិត ៥មុឺនគ្រឿង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុនផលិររថយន្ត BYD បានធ្វើការដាក់បញ្ចេញរថយន្តស៊េរីខ្ពស់បំផុត BYD HAN ប្រភេទ​ sedan បានដាក់លក់ទាំងរថយន្តអគ្គិសនី និង plug-in hybrid ដែលមានប្រភេទ BYD Han DM-i, Han DM-p, Han EV Edition និង Han EV Green Edition។ ហើយត្រឹមតែរយៈពេល ៦ ម៉ោងប៉ុណ្ណោះ មានការកក់ទុកចំនួន ៤៨ ១៣៦ គ្រឿង ។

គួរឲ្យដឹងថា សម្រាប់រថយន្ត Han DM-i របស់ BYD បានទទួលការបញ្ជាទិញច្រើនជាងគេ ហើយត្រូវបានគេរំពឹងថានឹងលើសពី ៣០ ០០០ គ្រឿងនៅក្នុងខែដំបូងនៃការចាប់ផ្តើមរបស់ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯ រថយន្ត BYD Han Series ដែលជាម៉ូដែលខ្ពស់បំផុតរបស់ក្រុមហ៊ុន BYD បច្ចុប្បន្នលក់បាន ១២ ៣៥៩ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២២ កើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៣៣% ធៀបនឹងការលក់ខែកុម្ភៈ ឆ្នាំ ២០២២ បាន ៩ ២៩០ គ្រឿង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញនៅថយន្តអគ្គិសនី HAN SEDAN EV ស៊េរីថ្មី សរុប ៩ ម៉ូដែល សម្រាប់​តម្លៃ​លក់​ក្នុង​ប្រភេទ​អគ្គិសនី​ទាំងអស់​គឺ​ចាប់ពី ៤២ ៣៣៨ ដុល្លារ ដល់ ៥១ ៧៥៤ ដុល្លារ ​នៅក្នុងទីផ្សារ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម