បន្ទាប់ពីការព្យាយាមរយៈពេលខ្លីក្នុងការដណ្តើមបានទីតាំងមួយ នៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Honda បានសម្រេចចិត្តដកម៉ាករថយន្ត Acura របស់ខ្លួនចេញពីប្រទេស នៅចុងឆ្នាំ ២០២២ នេះ។
គួរឲ្យដឹងថា វាកើតឡើងត្រឹមតែរយៈពេល ៦ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីម៉ាកយីហោពាក់កណ្តាលប្រណីត Acura ត្រូវបានណែនាំក្នុងឆ្នាំ ២០១៦ ដោយកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងស្រុក GAC។
យ៉ាងណាមិញ ក្រុមហ៊ុន Honda បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួននឹងផ្លាស់ប្តូរទីតាំងធនធានឆ្ពោះទៅរកត្រកូល e:NP ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិន ឆ្ពោះទៅមុខតទៅទៀត។
គួរឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងតំណាងឲ្យឱកាសដ៏ធំសម្រាប់កំណើន។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនៃការលក់ដ៏ល្អបំផុតរបស់ GAC Acura គឺឆ្នាំ ២០១៩ នៅពេលដែលពួកគេបានលក់រថយន្តដាច់ចំនួន ១៤ ៧០១ គ្រឿង។ ផ្ទុយទៅវិញ កាលពីឆ្នាំមុន ម៉ាកយីហោ Acura នេះ លក់រថយន្តបានត្រឹមតែ ៦ ៥៥៤ គ្រឿងប៉ុណ្ណោះ៕