Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV មួយដែលមានប្រជាប្រិយភាពពីសំណាកអ្នកប្រើប្រាស់រថយន្តថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្រេចបន្តនាំចូលរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២២ យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនទាំងអស់ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញរថយន្តដោយមិនចាំបាច់រង់ចាំយូរ គឺទិញភ្លាមបានភ្លាម ជាមួយនឹងតម្លៃពិសេសត្រឹមតែ ២៧ ៩០០ដុល្លារ ប៉ុណ្ណោះ ឬក៏អាចបង់រំលស់ជាមួយនឹងអត្រាការប្រាក់ទាបជាងគេ លក្ខខណ្ឌងាយៗ និងការអនុម័តឆាប់រហ័ស ដោយបង់ប្រចាំខែត្រឹមតែ ១៩៧ដុល្លារ ប៉ុណ្ណោះ
ជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៩ ពណ៌ ដូចជា៖ ពណ៌លឿងស្រស់បែកទឹកមាសដែលជាពណ៌ថ្មីស្រឡាងនឹងកំពុងតែអង្រួនចិត្តប្រិយមិត្តពិសេសគឺយុវវ័យតែម្តង ពណ៌ខៀវក្រម៉ៅដែលមានភាពភ្លឺភ្លេកប្រដេញស្អាតហើយនេះក៏ជាពណ៌ថ្មីផងដែរ ពណ៌សដែលកំពុងពេញនិយម ពណ៌ក្រហម ពណ៌ខៀវខ្ចី ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌គ្រាប់អំពិល។
នៅមានចំណុចមួយចំនួនធំដែល Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២២ មានប្រៀបជាងរថយន្តផ្សេងៗដែលជាដៃគូប្រកួតប្រជែងដូចជា៖
- ម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលធ្វើឲ្យល្បឿនរថយន្តមានភាពស្ទុះ មានលំនឹង និងស្ងាត់ល្អ
- កម្ពស់ខ្ពស់ពីដីរហូតដល់ទៅ ២០៩មម
- ដែកថែបពិសេសចំនួន ២ ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត
- ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្ត
- ផ្នែកខាងក្នុងធំទូលាយ និងមានផាសុកភាព
- ពូកស្បែកបែបប្រណិត
- តាបឡូស្បែកបែបប្រណិត
- កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត
- ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (EPAS)
- អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ
- អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map
- កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយមានខ្សែគំនូសពណ៍ស រេតាមចង្កូត
- សេនសឺជុំវិញរថយន្តចំនួន ៨ គ្រាប់
- កន្លែងដាក់អីវ៉ាន់ ២៥ កន្លែង
- ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន
- ទម្រដាក់អីវ៉ាន់មានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន
- បំពាក់នូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់
- ប្រព័ន្ធគ្រប់គ្រងសីតុណ្ភភាពដោយស្វ័យប្រវត្ត
- ប្រព័ន្ធហ្រ្វាំង ABS និង EBD
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត
ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលមានបំពាក់លើរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ ២០២២។
ចង់ជ្រាបព័ត៌មានកាន់តែច្បាស់អាចទស្សនាវីដេអូនេះ៖
ព័ត៌មាន ក៏ដូចជាបើកបរសាកល្បងរថយន្ត Ford EcoSport នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
- អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។