Volkswagen Group ជះលុយ ៧០ពាន់លានដុល្លារ គ្រោងចេញឡានអគ្គិសនី ៧៥ម៉ូដែលទៀត

Volkswagen Group បានប្តេជ្ញាចិត្តដើម្បីក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេខាងរថយន្តអគ្គិសនីក្នុងពេលអនាគត។ ឥឡូវនេះ Volkswagen Group មានគម្រោងបញ្ចេញរថយន្តអគ្គិសនីថ្មីដល់ទៅ ៧៥ម៉ូដែល ត្រឹមឆ្នាំ២០២៩ ជាមួយនឹងរថយន្ត Hybrid ៦០ម៉ូដែលផ្សេងទៀតផង។

ដើម្បីសម្រេចបានគោលដៅដ៏ធំសម្បើមនេះ ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនឹងចំណាយទុនប្រហែល ៧២ពាន់លានដុល្លារ លើបច្ចេកវិទ្យាឌីជីថលថ្មី, បច្ចេកវិទ្យារថយន្ត Hybrid និងរថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម ៧២ពាន់លានដុល្លារនោះ Volkswagen Group នឹងបែងចែកពាក់កណ្តាលសម្រាប់ផលិតរថយន្តអគ្គិសនី លើម៉ាកសញ្ញារបស់ខ្លួន រួមទាំង Volkswagen, Porsche, Audi, Bentley, Bugatti, Lamborghini ក៏ដូចជា Skoda និង Seat ផងដែរ។

ក្រុមហ៊ុន Volkswagen អះអាងថា រថយន្តអគ្គិសនីចំនួន ២០លានគ្រឿង នឹងត្រូវប្រើគ្រោងឆ្អឹងថ្មីហៅថា MEB Electric-car Platform ដែលកំពុងប្រើស្រាប់លើរថយន្តអគ្គិសនី Volkswagen ID.3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម