Subaru ថែមម៉ូដែលថ្មី Forester STI Sport លេងខ្លួនស្ព័រជាងមុន និងខ្លាំងជាងមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Forester STI Sport ដែលផ្តោតលើការចនាបែបស្ព័រ នឹងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Suspension ជាមួយផែនការនៃការគ្រោងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសជប៉ុន។

ដោយចាប់ផ្តើមជាមួយនឹងការបន្ថែមដ៏សំខាន់បំផុតចំពោះ Forester ដោយប្រព័ន្ធ the version-specific suspension រួមមាន dampers ខាងមុខ Hitachi Astemo SFRD ដែលត្រូវបានកែសម្រួលដោយក្រុម STI ដើម្បីធ្វើយ៉ាងអោយវាកាន់តែមានភាពស៊ីគ្នាជាមួយ dampers ខាងក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីការរចនាផ្នែកខាងក្រៅវិញ វាបានភ្ជាប់មកជាមួយឡូហ្គូ STI ពណ៌ក្រហម នៅលើប៉ាណាមុខ រួមជចាមួយថាសកង់ទំហំ ១៨អ៊ីញ ស្រោបដោយសំបកប្រភេទ 225/55 all-season tires។ រីឯផ្នែក​ខាង​ក្រោយតុបតែងជាមួយពណ៌ខ្មៅនៅលើកាងចំហៀង កញ្ចក់ និងកាង spoiler ខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងតុងតែងជាមួយស្បែក Bordeaux និងស្បែក Nappa នៅលើកៅអី ទ្វារ កុងសូលកណ្តាល និងផ្ទៃតាប៊្លូ ព្រមទាំងរំលេចជាមួយថ្នេដេរពណ៌ក្រហម។ លើសពីនេះ កុងទ័រព័ត៌មានដែលមានឡូហ្គោ STI Sport ផងដែរ។ ជម្រើសគ្រឿងបរិក្ខារជាជម្រើសរួមមាន ទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី និងប្រព័ន្ធសុវត្ថិភាព EyeSight Plus ADAS ទំនើបជាងមុនផងដែរ។

រថយន្ត Subaru Forester STI Sport មិនទទួលបានការអាប់ដេតចំពោះថាមពលនោះទេ ដោយនៅតែប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT និងប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម