រថយន្តអគ្គិសនីថ្មីរបស់ Ford គឺ Mustang Mach-E អាចនឹងត្រូវផលិតនៅក្នុងប្រទេសចិន បន្ថែមពីលើការផលិតនៅក្នុងប្រទេសមិចស៊ីកូ។
ក្រុមហ៊ុន Ford កំពុងពិចារាណាផលិតរថយន្ត SUV ដើរដោយថាមពលអគ្គិសនីខាងលើនៅក្នុងប្រទេសចិន ប៉ុន្តែការសម្រេចចិត្តចុងក្រោយ គឺអាស្រ័យលើលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនតែប៉ុណ្ណោះ។
CEO ក្រុមហ៊ុន Ford លោក Jim Hackett បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ថា “យើងមានគម្រោងផលិត Mach-E នៅទីនោះ បើរឿងពន្ធត្រូវបានដោះស្រាយ”។
ជាមួយគ្នានេះ លោក Jim បានបន្ថែមថា “ចិន កំពុងភ្លូកទឹកប្រើរថយន្តអគ្គិសនី ដូច្នេះ Mach-E នឹងមានសង្ឃឹមនៅទីនោះ”។ ទោះជាយ៉ាងណា Ford មិនបានប្រកាសឡើយថា នៅពេលណាទើបចេញលក់រថយន្តនេះ៕
ប្រភព ៖ Carscoops