[បរទេស] ក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បានចាប់ផ្តើមធ្វើការបើកបរសាកល្បងរថយន្តហោះតម្លៃចាប់ផ្តើម ២១៥ ០០០ ដុល្លាររបស់ខ្លួន ដែលត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅឆ្នាំ ២០២៤ ខាងមុខនេះ។
ទោះបីជារូបភាពប៉ាតង់ និងធ្វើការបើកបរសាកល្បងមើលទៅប្លែកពីគំរូ Xpeng Huitian ក៏ដោយ តែវាត្រូវបានបង្កើតឡើងនៅលើតួ Xpeng P7 ។ រថយន្តហោះឬ Flying Car របស់ Xpeng ដោយតួខ្លួនត្រូវបានបិទបាំងទាំងស្រុង គឺប្រវែងនៃគន្លាតកង់មុខ-ក្រោយត្រូវបានពង្រីកអោយវែងជាងមុន ព្រមទាំងបានបំពាក់ជាមួយបូម reinforced shock absorbers ថ្មី។
ក្នុងនោះ លោម He Xiaopeng ប្រធាន និងជានាយកប្រតិបត្តិនៃ Xpeng Motors បាននិយាយថា លោកសង្ឃឹមថា Xpeng Huitian នឹងក្លាយជារថយន្តហោះ ជាមួយនឹងការរចនារូបរាងនាពេលអនាគតដែលមានរូបរាងយ៉ាងទាក់ទាញ។
រថយន្តហោះ Xpeng flying car មានប្រវែងសរុប ៧ ០១០ ម.ម ទទឹង ៧ ០១០ ម.ម និងហោះបានកម្ពស់ ១២ ២០០ ម.ម ប៉ុន្តែពេលប្តូរទៅជារថយន្តវិញ វាមានប្រវែង ៤ ៩៨០ ម.ម និងទទឹង ៤ ៩៨០ម.ម។ ជាមួយគ្នានេះ សម្រាប់ព័ត៌មានបច្ចេកទេស និងព័ត៌មានផ្សេង ក្រុមហ៊ុនមិនទាន់បញ្ចេញទៀតទេ ប៉ុន្តែ Xpeng Huitian នឹងមានការផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤៕