ឡាន Teslas ឥឡូវនេះ អាចទាយដឹងពីកន្លែងមានផ្លូវពិបាក ហើយសារ៉េបូមដោយស្វ័យប្រវត្តិ

ជាផ្នែកមួយនៃការអាប់ដេតសម្រាប់ Version 2022.20 របស់ក្រុមហ៊ុន Tesla ក្នុងនោះមុខងារថ្មីៗជាច្រើនត្រូវបានបន្ថែម រួមទាំងមុខងារមួយដែលអនុញ្ញាតឲ្យរថយន្ត ធ្វើការទស្សន៍ទាយនៅពេលផ្លូវលំបាកៗនឹងត្រូវឆ្លងកាត់ ដោយប្រើទិន្នន័យដែលប្រមូលបានដោយរថយន្ត Tesla ផ្សេងទៀត ហើយវានឹងសារ៉េប្រព័ន្ធបូមឡើងតាមនោះតែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធបូម Tesla Adaptive Suspension នឹងកែតម្រូវកម្ពស់រថយន្ត នៅពេលមានផ្លូវរដិរដុប ដោយវានឹងប្រើទិន្នន័យដែលប្រមូលបានដោយរថយន្ត Tesla ផ្សេងទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ អ្នកបើកបរនឹងទទួលបានការជូនដំណឹងនៅលើកុងទ័រអំពីកម្ពស់នៃបូម ហើយអាចបើកមុខងារនេះ ដោយចុចលើ Controls > Suspension > Adaptive Suspension Damping ហើយជ្រើសរើសការកំណត់ Comfort ឬ Auto។

ទោះបីជាយ៉ាងណាក៏ដោយ មុខងារនេះនឹងមានតែសម្រាប់ម៉ូដែល Model S និង Model X ប៉ុណ្ណោះ ព្រោះថាម៉ូដែល Model 3 និង Model Y គ្មានប្រព័ន្ធបូម Adaptive Suspension ឡើយ។

បន្ថែមពីលើមុខងារនេះ កម្មវិធី Tesla ក៏នឹងនាំមកនូវមុខងារ Tire Configuration ដែលអាច reset ការកំណត់សំបកកង់ឡើងវិញ បន្ទាប់ពីអ្នកបើកបរបានត្រលប់, ប្តូរ ឬ ផ្លាស់ប្តូរសំបកកង់ថ្មី។

ជាចុងក្រោយ ការអាប់ដេតថ្មីក៏បាននាំយកនូវមុខងារ Green Traffic Light Chime ដែលនឹងពន្លឺសំឡេងដោយស្វ័យប្រវត្តិ នៅពេលភ្លើងនៅផ្លូវប្រសព្វ ដែលអ្នកកំពុងរង់ចាំមានពណ៌បៃតង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម