ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ត្រៀមលុយ! Nissan នឹងបង្ហាញឡាន SUV អគ្គិសនីថ្មី ឆាប់ៗនេះហើយ (មានវីដេអូ)

ត្រៀមលុយ! Nissan នឹងបង្ហាញឡាន SUV អគ្គិសនីថ្មី ឆាប់ៗនេះហើយ (មានវីដេអូ)

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានប្រកាសថា ខ្លួននឹងដាក់បង្ហាញចេញនូវរថយន្ត SUV ម៉ូដែលថ្មីសន្លាងមួយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះ ដែលមានបំពាក់បច្ចេកវិទ្យា Hybrid ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។

ក្រុមហ៊ុន Nissan បាននិយាយថា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យើងនឹងបង្ហាញចេញនូវ the all-new Nissan SUV សម្រាប់ទីផ្សារជប៉ុន នៅថ្ងៃទី២០ ខែកក្កដា

គួរឲ្យដឹងថា រថយន្ត SUV នោះនឹងមានបំពាក់ប្រព័ន្ធ e-Power និង បច្ចេកវិទ្យា e-4orce ដែលជាបច្ចេកវិទ្យាអគ្គិសនីរបស់ Nissan។

Nissan e-Power Technology គឺជាការរួមបញ្ចូលគ្នានូវម៉ូទ័រអគ្គិសនីមួយ ជាមួយនឹងម៉ាស៊ីនចំហេះក្នុង ដែលប្រើសម្រាប់ការបម្លែងថាមពល ដែលមានន័យថា រថយន្តនោះនឹងដំណើរការដោយម៉ូទ័រអគ្គិសនីសុទ្ធ ប៉ុន្តែអាគុយវានឹងត្រូវសាកភ្លើងវិញ តាមរយៈម៉ាស៊ីនចំហេះក្នុង ខណៈពេលកំពុងបើកបរ។

ចំណែកឯ e-4orce វិញ គឺសំដៅទៅលើ Nissan Electric Drive Technology សម្រាប់រថយន្តប្រើម៉ូទ័រអគ្គិសនីចំនួន២ និងប៉ុងពីរ ដែលត្រូវបានឌីហ្សាញឡើងសម្រាប់ផ្តល់នូវការបើកបរមានផាសុកភាព និងលំនឹងល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម