[REVIEW+] កាលពីម្សិលមិញកន្លងទៅនេះ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការរថយន្ត F-150 Raptor R ដែលជាតួរឯកនៃត្រកូល F-150 ហើយក៏នឹងក្លាយជាប្រគួតប្រជែងនៃរថយន្ត Ram 1500 TRX ផងដែរ។
ដូចការរំពឹងទុក Ford បានខ្ចីម៉ាស៊ីន Supercharged ៥,២លីត្រ V8 ពី Mustang Shelby GT500 ជាមួយការបន្ថែមថ្មីនូវ Oil Cooler, ទម្រប្រេង Oil Pan មានជម្រៅកាន់តែជ្រៅ, បង្កើនសម្ថភាពនៃ Intake system បន្ថែម ៦៦ភាគរយ ជាមួយ Air inlet កាន់តែវែងក្នុងការទទួលខ្យល់ និងប្រើនូវតម្រងខ្យល់មានគុណភាពខ្ពស់។
ម៉ាស៊ីនថ្មីអាចហៅបានថាជា បេះដូងនៃ Raptor R ដោយ Ford និយាយថាម៉ាស៊ីននេះអាចផលិតបាននូវថាមពលកម្លាំងបាន ៧០០សេះ និងកម្លាំងរមួល ៨៦៨ញ៉ូតុនម៉ែត្រ ជំនួសអោយម៉ាស៊ីនរបស់ Mustang Shelby GT500 ដែលផលិតកម្លាំងបាន ៧៦០សេះ និងកម្លាំងរមួល ៨៤៧ញ៉ូតុនម៉ែត្រ។ ប៉ុន្តែមានកម្លាំងសេះតិចជាង Ram 1500 RTX ចំនួន ២សេះ និងកម្លាំងរមួលច្រើនជាង ១៣,៥ញ៉ូតុនម៉ែត្រ។
ចំណែកប្រព័ន្ធជើងក្រោម Ford និយាយថាប្រព័ន្ធ Suspension នៃរថយន្តត្រូវបានទទួលបាននូវការបំផុសគំនិតចេញពី Baja Off-roaders ជាមួយការបំពាក់នូវ Five-link Suspension ផ្នែកខាងក្រោយ និងបន្ថែមប្រវែងនៃ Trailing arm ដើម្បីងាយស្រួលគ្រប់គ្រង់នៃទីតាំង Axle នៅពេលបើកផ្លូវលំបាកខ្លាំង។
បន្ថែមពីនេះក៏ត្រូវបានធ្វើអោយប្រសើឡើងនូវ Panhard rod និងបូមរ៉ឺស័រទំហំ ២៤អ៊ីញ ព្រមទាំងបូម Fox Live Valve ក្នុងការរក្សានូវតុល្យភាពនៃគុណភាពការបើកបរផងដែរ។ ចំណែក Damper គឺគ្រប់គ្រង់ដោយថាមពលអេឡិចត្រូនិច និងប្រើសេនស័រវាស់ស្ទង់កម្ពស់ក្នុងតាមដានលក្ខខណ្ឌនៃដី និងលៃតម្រូវតាមលក្ខខណ្ឌជាក់លាក់។
ជាមួយប្រើប្រាស់នូវប្រព័ន្ធ Suspension អេឡេចត្រូនិចនេះ អ្នកបើកបរអាចជ្រើសនូវមុខងារនៃការបើកបរ “Baja” Mode ដែលបានបង្កើនអត្រារ៉ឺស័រខាងមុខ ៥ភាគរយ សម្រាប់ផ្តល់នូវគុណភាពនៃការបើកបរកាន់តែប្រសើរ។ លើសពីនេះ Raptor R ទទួលបានកម្ពស់បាតប្រវែង ៣៣៣មម, បំពាក់ជាមួយសំបកកង់ទំហំ ៣៧អ៊ីញ ចេញពីរោងចក្រផ្ទាល់ និងប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។
Ford បានផ្តល់អោយ F-150 Raptor R នូវការឌីស្សាញកាន់តែ Unique។ រីឯផ្នែកខាងក្នុងបានប្រើប្រាស់នូវកៅអីស្បែក ជាមួយស្បែកពណ៌ខ្មៅ និង Alcantara ព្រមទាំងប្រើប្រាស់នូវកាបូននៅលើទ្វា, លើស៊ុមនៃកុងទ័របង្ហាញព័ត៌មាន និងផ្នែកមួយចំនួនបន្ថែមទៀត។ បន្ថែមពីនៃរថយន្តនេះក៏បានបំពាក់មកជាមួយនូវអេក្រង់កម្សាន្តទំហំ ១២អ៊ីញ ភ្ជាប់ដោយបច្ចេកវិទ្យា SYNC 4 ដែលអាចភ្ចាប់នូវមុខងារ Over the air, Apple CarPlay និង Android Auto។
គួរបញ្ជាក់ផងដែរថា រថយន្ត F-150 Raptor R នឹងត្រូវផលិតឡើងនៅរោងចក្រ Dearborn Truck Plant របស់ក្រុមហ៊ុន Ford ផ្ទាល់ ជាមួយការត្រៀបបង្ហាញខ្លួននៅអាគារតាំងបង្ហាញចុងឆ្នាំនេះ ជាមួយជម្រើសចំនួន ៨ពណ៌ផ្សេងៗគ្នា និងតម្លៃចាប់ពី១០៩ ១៤៥ដុល្លារ៕