Dongfeng EV Nano Box ឡានអគ្គិសនីចិនតម្លៃធូរថ្លៃថ្មី សាកម្តងជិះបានជាង ៣០០គ.ម

ក្រុមហ៊ុន Dongfeng បានប្រកាសចេញរថយន្ត SUV អគ្គិសនីថ្មី ដែលផ្អែកតាមរថយន្ត Renault City K-ZE និង Dacia Spring មានឈ្មោះថា Dongfeng Nano Box ដែលមានតម្លៃចាប់ពីខ្ទង់ ៩ ៧០០ដុល្លារ នៅក្នុងប្រទេសចិន។

Dongfeng Nano Box មានរូបរាងបែបជ្រុងៗ ហើយមានប្រវែង ៣,៧ម៉ែត្រ ទទឹង ១,៥ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៤ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អគ្គិសនីកម្រិតថវិកានេះប្រើកុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១០អ៊ីញ។ ក្រៅពីនោះ លក្ខណៈពិសេសមួយចំនួនទៀតលើរថយន្តនេះមានដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD, សេនស័រចូលចតខាងក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង មុខងារបញ្ជាដោយសំឡេង ជាដើម។

Dongfeng Nano Box បំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ៤៤សេះ និងកម្លាំងរមួល ១២៥ញ៉ូតុនម៉ែត្រ ប្រើប៉ុងមុខ និងកញ្ចប់អាគុយអគ្គិសនីទំហំ ២៧,២គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៣៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ រថយន្តនេះអាចសាកភ្លើងពី ៣០% ទៅ ៨០% ប្រើពេល ៣០នាទី ហើយបើសាកឲ្យពេញគឺប្រើពេល ៤ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម