[ទីផ្សារបរទេស] ក្រុមហ៊ុន GAC Honda បានធ្វើការសម្ភោធជាផ្លូវនៅរថយន្ត GAC HONDA ZR-V ក្នុងប្រទេសចិនជាមួយការដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ បន្ទាប់ពីរូបភាពនេះត្រូវបានផ្សព្វផ្សាយលើក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រទេសចិន។
GAC Honda ZR-V គឺជាកំណែអាមេរិចនៃរថយន្ត Honda HR-V ដែលផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត CIVIC ជំនាន់ទី ១១។ Honda ZR-V ថ្មី របស់ប្រទេសចិនមានប្រវែងតួខ្លួនសរុប ៤ ៥៦៨ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៦២១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម។ មានរូបរាងដូចទៅនឹងស៊េរីអាមេរិក ប៉ុន្តែការរចនានៅសំណាញ់ប៉ាណាគឺខុសគ្នាខ្លាំង កាងខាងមុខពណ៌ខ្មៅ និងអំពូលកាត់អ័ព្ទខ្មៅត្រូវបានរចនាថ្មីមានតែសម្រាប់ម៉ូដែលរបស់ចិនប៉ុណ្ណោះ។ បន្ថែមពីនេះ របាំងការពារខាងក្រោយត្រូវបានរចនាថ្មីជាមួយនឹងបំពង់ស៊ីមាំងរាបស្មើទាំងសងខាង និងថាសកង់ស្ព័រ multi-spoke ទំហំ ១៨ អ៊ីញ។
រីឯនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ full LCD អេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំធំ និងរន្ធខ្យល់សម្រាប់អ្នកដំណើរខាងក្រោយ។ សរុបមក រថយន្តនេះមានការរចនាស្ទើរតែទាំងស្រុងត្រូវបានយកចេញពី HONDA CIVIC ជំនាន់ទី ១១ ថ្មី ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT៕