Ford បង្ហាញចេញដៃរ៉ូបូតសាកភ្លើង មិនបាច់ចេញពីឡានក៏សាកភ្លើងបាន

[ទីផ្សារបរទេស] Ford កំពុងអភិវឌ្ឍន៍​គំរូស្ថានីយសាក​ភ្លើងរ៉ូបូត​ដែល​អ្នកបើកបររថយន្តអគ្គិសនី អាចបញ្ជា​រ៉ូបូតឲ្យសាក​ភ្លើង​រថយន្ត​តាម​រយៈទូរសព្ទដៃបានដោយងាយស្រួល មិនចាំបាច់ចេញពីរថយន្ត។

Ford និយាយថាបច្ចេកវិទ្យាថ្មីនេះអាចផ្ដល់ភាពងាយស្រួល​ដល់​អ្នកបើកបរដែលមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយ​ពួក​គេ​អាច​ស្ថិតនៅ​ក្នុងរថយន្ត Mustang Mach E, F-150 Lightning ឬរថយន្តអគ្គិសនីដទៃទៀត ខណៈពេលដែល​កំពុង​សាក​ភ្លើង​រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរនៃការរ៉ូបូតសាកភ្លើងនេះគឺដំបូងឡើងនៅពេលដែលបើកដំណើរការ ស្ថានីយ​សាក​ភ្លើងនឹងបើក​គម្រប រួច​បញ្ចេញ​ដៃ​សាក​ភ្លើង​សំដៅ​ទៅកាន់​រន្ធសាករបស់រថយន្តអគ្គិសនី ដែលមើលទៅទំនងជាអាចដំណើរការបានដោយប្រើប្រាស់​កាមេរ៉ា។ សូម​ទស្សនា​វីដេអូខាងក្រោម ៖

ពេលដែលរថយន្តសាកភ្លើង ម្ចាស់រថយន្តអាចសង្កេតមើលស្ថានភាពនៃការសាកភ្លើងតាមរយៈកម្មវិធីឈ្មោះថា FordPass ហើយ​ពេល​ដែល​សាក​ភ្លើងរួចរាល់ដៃរ៉ូបូតនឹង​ដកខ្លួនចេញពីរន្ធសាកត្រឡប់ទៅកាន់ទីតាំងដើមរបស់​ខ្លួនវិញ

បច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបនេះគឺមានតែមួយប៉ុណ្ណោះក្នុងលោក ដោយ​សាងសង់ឡើងដោយសក​ល​វិទ្យាល័យ Dortmund នៅក្នុងប្រទេស​អាល្លឺម៉ង់។ Ford និយាយថានៅថ្ងៃអនាគតខ្លួនអាចនឹងដំឡើង​ស្ថានីយសាក​ភ្លើងនេះ​នៅ​តាម​ស្ថានីយ​ភ្លើង​របស់​ជន​ដែល​មាន​កាយ​សម្បទាមិន​គ្រប់គ្រាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម