ឡានប្រើសាំង និង ឡានប្រើម៉ាស៊ូត ខុសគ្នាបែបណា?

រថយន្តប្រើម៉ាស៊ីន​សាំង និង រថយន្តប្រើ​ម៉ាស៊ីន​ម៉ាស៊ូត ត្រូវ​បាន​ប្រើប្រាស់​ជា​ម៉ាស៊ីន​ចំហេះ​ក្នុង ដែល​វា​មាន​ដំណើរការ​ប្រហាក់ប្រហែល​នឹង​គ្នា ប៉ុន្តែ​មាន​ចំនុច​ខុស​គ្នា និង​អត្ថប្រយោជន៍​ក៏​ខុស​គ្នា​ផង​ដែរ ។

ម៉ាស៊ីន​សាំង និង​ ម៉ាស៊ីន​ម៉ាស៊ូត ខុស​គ្នា​ត្រង់​ចំហេះ​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត ។ ប្រេង​សាំង គឺ​ជា​ឥន្ធនៈ​ងាយ​ភាយ​ជា​ចំហាយ ដូច​នេះ​វា​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​លាយ​ជា​ល្បាយ​ជាមួយ​ខ្យល់ ។ ជា​លទ្ធផល​គេ​គ្រាន់តែ​ប្រើ​ផ្កាភ្លើង​ដើម្បី​បង្កើត​ចំហេះ​សព្វ​រវាង​ឥន្ធនៈ និង​ខ្យល់​ប៉ុណ្ណោះ។ ប្រេង​សាំង​មាន​ចំណុច​ឆេះ​នៅ​សីតុណ្ហភាព​ទាប ។ ចំណុច​ឆេះ គឺ​ជា​ចំណុច​ដែល​អាច​ឱ្យ​ល្បាយ​ឥន្ធនៈ/ខ្យល់​ឆាប​ឆេះ​បាន​ដោយ​ខ្លួនឯង​នៅ​សីតុណ្ហភាព​ទាប​បំផុត ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​ឯ​ប្រេង​ម៉ាស៊ូត ជា​ឥន្ធនៈ​ដែល​មិន​ងាយ​ភាយ​ជា​ចំណាយ ។ អ្នក​អាច​កត់​សម្គាល់​បាន​ថា​ប្រេង​ម៉ាស៊ូត ​គឺ​មាន​ចំណុច​ឆេះ​ខ្ពស់ ។ ប៉ុន្តែ​ប្រសិន​បើ​អាតូម​ប្រេង​ម៉ាស៊ូត បាញ់​ចូល​លាយ​ជា​ល្បាយ​ជាមួយ​ខ្យល់​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​នៅ​ពេល​ដំណាល​គ្នា​នោះ ចំហេះ​នឹង​កើត​ឡើង ។

នៅ​ក្នុង​ម៉ាស៊ីន​សាំង ល្បាយ​ឥន្ធនៈ/ខ្យល់​ត្រូវ​បាន​លាយ​ទុក​មុន​ពេល​ចំហេះ ប៉ុន្តែ​ម៉ាស៊ីន​ម៉ាស៊ូត ល្បាយ​ឥន្ធនៈ/ខ្យល់​លាយ​គ្នា​នៅ​ពេល​ចំហេះ​តែម្ដង ។ ដោយ​សារ​មូលហេតុ​នេះ ម៉ាស៊ីន​ម៉ាស៊ូត​ប្រើ​ប៉ិច​ឥន្ធនៈ បាញ់​ប្រេង​ម៉ាស៊ូត​លាយ​ជាមួយ​ខ្យល់​ក្តៅ​នឹង​ផ្ទុះ​ឆេះ ចំណែក​ម៉ាស៊ីន​សាំង​ប្រើ​ឆ្នុកផ្លេក ដើម្បី​បង្កើត​ផ្លេក ឬ​ផ្កា​ភ្លើង​ដើម្បី​បញ្ឆេះ​ល្បាយ​ប្រេង​សាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម