បែកធ្លាយរូបភាព រថយន្ត Honda CR-V ២០២៣ ប្រភេទ Plug-in hybrid មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីខែកក្កដា កន្លងទៅ រថយន្ត Honda CR-V ជំនាន់ទី ៦ ស៊េរីថ្មី ត្រូវបានដាក់បង្ហាញនៅសហរដ្ឋអាមេរិកជាមួយប្រភេទម៉ាស៊ីនសាំង និងប្រភេទម៉ាស៊ីនកូនកាត់ Hybrid។ ខណៈពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចុងក្រោយបង្អស់របស់ប្រទេសចិន បានបង្ហាញនៅរូបភាពរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ Plug-in Hybrid ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន។

យោងតាមរូបភាពនេះ Honda CR-V e:PHEV ថ្មីរក្សានូវរចនាប័ទ្មដូចទៅនឹងរថយន្ត Honda CR-V ប្រភេទម៉ាស៊ីនសាំង និងប្រភេទ Hybrid របស់ CR-V e:HEV ជាមួយនឹងឡូហ្គោ H-Mark តុបតែងជាមួយពណ៌ខៀវ និងឡូហ្គោ e:PHEV នៅ​លើ​ទ្វារ​ក្រោយ និងថាសកង់ទំហំ ១៨ អ៊ីញ ដល់ ១៩ អ៊ីញ។ រថយន្តនេះ មានតួខ្លួនមានប្រវែងសរុប ៤ ៧០៣ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០១ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ប្រភេទ e:PHEV ថ្មី​នឹង​ត្រូវ​បាន​បំពាក់​ម៉ាស៊ីន​សាំងចំណុះ ២,០ លីត្រ មាន​កម្លាំង ១៥០​ សេះ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង​ ១៨៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ CVT។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Honda CR-V e:PHEV ថ្មីនេះ នឹងមានលក់ជាពីរប្រភេទ គឺទាំងអាគុយ Hybrid ទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង។ ក្នុងនោះ ម៉ូដែល​មួយ​អាច​បើកបរ​ក្នុង​របៀប​អគ្គិសនី​សុទ្ធបានចម្ងាយ ៧១ គីឡូម៉ែត្រ និង​កម្រិតស៊ី​ប្រេង​ជា​មធ្យម ១៧,២ គីឡូម៉ែត្រ​/លីត្រ ឬ ៥,៨១ លីត្រ​/១០០ គីឡូម៉ែត្រ។ ខណៈ​ម៉ូដែល​មួយ​ទៀត​អាច​បើកបរ​ក្នុង​របៀប​អគ្គិសនី​បាន ៧៣ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេងជាមធ្យមគឺ ១៨,២1 គីឡូម៉ែត្រ/លីត្រ ឬ ៥,៥ លីត្រក្នុង ១០០ គីឡូម៉ែត្រ ៕

Gasoline version
Hybrid version
ផ្ទាំងផ្សាយពាណិជ្ជកម្ម