Nissan Frontier ស៊េរីឆ្នាំ២០២៣ លក់តម្លៃចាប់ពីជិត ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីឆ្នាំមុន រថយន្ត Nissan Frontier ដែល​បាន​ផ្លាស់​ប្ដូររូបរាងថ្មី​ទាំង​ស្រុងបានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ក្នុង​នាម​ជាគូ​ប្រជែងដ៏ខ្លាំងក្លាមួយរបស់ Toyota Tacoma នៅលើទីផ្សារសហរដ្ឋ​អាមេរិក។

ពេលនេះ Nissan បានប្រកាស​អំពី​តម្លៃ​លក់​សម្រាប់រថយន្តភីកអាប់ Frontier ស៊េរីឆ្នាំ២០២៣ ដោយតម្លៃរបស់វា​មាន​ចាប់​ពី ២៩ ១៩០​ដុល្លារ ខ្ពស់ជាង Toyota Tacoma ដែល​មាន​តម្លៃ​ចាប់​ពី ២៧ ១៥០ដុល្លារ។ យ៉ាងណាក្ដី Nissan បាន​បញ្ចូល​មុខងារ​ពិសេសៗ​មក​ជាស្តង់ដារ ដើម្បី​ឲ្យ Nissan Frontier សមនឹងតម្លៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Nissan ផ្ដល់ជម្រើស​ប្រព័ន្ធបើកបរ 4×4 និង 4×2 លើ​គ្រប់ប្រភេទនៃរថយន្ត Frontier ហើយ​អតិថិជន​ក៏​មាន​ជម្រើស​រើស​យក Option ប្រភេទ King Cab, Crew Cab, S, SV, Pro-X និង Pro-4X ដែលមានតម្លៃ​ចាប់​ពី ២៩ ១៩០​ដុល្លារ ឡើង​ដល់ ៣៨ ៧២០​ដុល្លារ។

សម្រាប់ស៊េរីឆ្នាំ២០២៣នេះដែរ Nissan បាន​បន្ថែម​កញ្ចប់​ Midnight Edition ជាមួយ​ប្រភេទ SV Crew Cab ដែល​ក្នុង​នោះ​មាន​យ៉ាន់​កង់​ពណ៌​ខ្មៅ​ទំហំ ១៧អ៉ីញ ជាមួយ​កញ្ចក់​ដែល​ស្រោបដោយ​ពណ៌​ខ្មៅ និង​ការដាក់ពណ៌ខ្មៅ​លើ​ផ្នែក​ដទៃ​ទៀត​ដូច​ជា​កាង​ខាងមុខ, ផ្ទាំងប៉ាណា និង​រំលេចពណ៌ខ្មៅនៅផ្នែកខាងក្នុងរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម