ក្រុមហ៊ុនកែច្នៃ Hennessey បានបញ្ចេញ VelociRaptor 500 Bronco កម្លាំង ៥០០ សេះ ជាមួយតម្លៃខ្ទង់ ១០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន​កែ​ច្នៃរថយន្តរបស់​អាមេរិក Hennessey Performance ទើប​តែ​បញ្ចេញ​ម៉ូដែលអាប់ដេត​ចុង​ក្រោយ​បំផុត​សម្រាប់​ម៉ូដែល Ford Bronco ដោយ​បង្កើន​សមត្ថភាព​របស់ Bronco Raptor ដល់​ទៅ ២០% ដែលហៅថា VelociRaptor 500 Bronco ជារថយន្តប្រភេទ SUV បង្កើតកម្លាំងបាន ៥០០ សេះ។

គួរឲ្យដឹងថា ម៉ូដែល Bronco Raptor ពីមុនរបស់ Hennessey គឺ VelociRaptor 400 Bronco ដែលមានកម្លាំង ៤១១ សេះ ពីម៉ាស៊ីនចំណុះ ២,៧ លីត្រ twin-turbo V6 ។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ប្រើម៉ាស៊ីនចំណុះ ៣,០ លីត្រ twin-turbo V6 របស់ Bronco Raptor រួមជាមួយនឹងការកែប្រែស៊េរីផ្សេងទៀត ដើម្បីជំរុញថាមពលឱ្យកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ទទួលបានកម្លាំងរមួល ៧៤៦ ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្លាំងម៉ាស៊ីននេះ គឺច្រើនជាងកម្លាំងពីស្តង់ដារ V6 Bronco ដែលមានកម្លាំង ៣៣០ សេះ​ និងកម្លាំងរមួល ៥៦៣ ញ៉ូតុនម៉ែត្រ និងច្រើនជាង Bronco Raptor របស់ក្រុមហ៊ុន Ford ដែលបង្កើតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៧ ញ៉ូតុនម៉ែត្រផងដែរ។

សម្រាប់កញ្ចប់នេះមានតម្លៃសរុបទាំងរថយន្ត​ Ford Bronco​ Raptor គឺ ១០៦ ៧៣០ ដុល្លារ ក្នុងនោះ បានបន្ថែមនៅ ភាពប្រសើរឡើងនៃខ្យល់ induction, ប្រព័ន្ធស្អុំប្រង intercooler, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន, កាងថ្មី, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប្រភេទ 10-spoke ស្រោបដោយសំបកកង់ទំហំ ៣៧ អ៊ីញ, ឡូហ្គោ VelociRaptor Bronco 500 និងច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម