[បរទេស] ក្រុមហ៊ុនផលិររថយន្ត Ford បានធ្វើការបញ្ចេញនៅលក្ខណៈបច្ចេកទេសសតដែលបានរចនាឡើងវិញនៅលើ រថយន្តភីកអាប់ Ford F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ដែលបានបន្ថែមកញ្ចប់ម៉ាស៊ីនម៉ាស៊ូតថ្មីដល់រថយន្តនេះ ។
ដោយចាប់ផ្តើមពីម៉ាស៊ីនចំណុះ ៦,៨ លីត្រ V8 ថ្មីទាំងស្រុង អាចបង្កើតកម្លាំងបាន ៤០៥ សេះ និងកម្លាំងរមួល ៦០៣ ញ៉ូតុនម៉ែត្រ។ នោះជាការកែលម្អបន្តិចទៅលើម៉ាស៊ីនចាស់ចំណុះ ៦,២ លីត្រ V8 ដែលមានកម្លាំង ៣៨៥ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ។
ខណៈ ម៉ាស៊ីន Godzilla ចំណុះ ៧,៣ លីត្រ V8 លីត្រនៅតែបន្តមាន ប៉ុន្តែវាទទួលបានអត្ថប្រយោជន៍ពីការលៃតម្រូវបានល្អប្រសើរ និងការទទួលខ្យល់ចេញចូលកាន់តែប្រសើរឡើង។ ចំពោះការផ្លាស់ប្តូរទាំងនេះ អាចផលិតកម្លាំងបានដល់ ៤៣០ សេះ និងកម្លាំងរមួល ៦៥៧ ញ៉ូតុនម៉ែត្រ ដែលជាការកើនឡើង ១៤ ញ៉ូតុនម៉ែត្រ ។
នៅផ្នែកខាងម៉ាស៊ីនម៉ាស៊ូត មានម៉ាស៊ីនចំណុះ ៦,៧ លីត្រ Power Stroke V8 បានបំពាក់ឡើងវិញ អាចផលិតកម្លាំងបាន ៤៧៥ សេះ និងកម្លាំងរមួល ១ ៤២២ ញ៉ូតុនម៉ែត្រ ។ នោះគឺជាការរំពឹងទុក ប៉ុន្តែអ្វីដែរកាន់តែពិសេសនោះ គឺការបន្ថែមនៅប្រភេទម៉ាស៊ីនថ្មីទាំងស្រុង ដែលបំពាក់នៅម៉ាស៊ីន turbocharger បំពង់ស៊ីមាំងដែលបានធ្វើឲ្យប្រសើរឡើង ដែលអនុញ្ញាតឲ្យផលិតបានកម្លាំង ៥០០ សេះ និងកម្លាំងរមួល ១ ៦២៥ ញ៉ូតុនម៉ែត្រ ។
តួលេខទាំងនោះ បានធ្វើឲ្យមានការប្រកួតប្រជែងចេញពីម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៦ លីត្រ turbo ក្នុងរថយន្ត Chevrolet Silverado HD និង GMC Sierra HD ផលិតកម្លាំង ៤៧០ សេះ និងកម្លាំងរមួល ១ ៣២០ ញ៉ូតុនម៉ែត្រ។ ទន្ទឹមនឹងនេះដែរ នៅក្នុងរថយន្ត Ram វិញ ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbo អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ១ ៤៥៦ ញ៉ូតុនម៉ែត្រ ។
ដោយមិនគិតពីម៉ាស៊ីនណាមួយត្រូវបានជ្រើសរើស ទាំងអស់នេះត្រូវបានផ្គូផ្គងទៅនឹងប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ ប្រព័ន្ធបើកបរ 4-wheel drive ក៏ជាឧបករណ៍ស្តង់ដារផងដែរនៅលើបន្ទះ XLT និងខ្ពស់ជាងនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានប្រកាសថា រថយន្តនេះមានតម្លៃលក់ចាប់ពី ៤៣ ៩៧០ ដុល្លារ ដោយឥឡូវនេះក្រុមហ៊ុនកំពុងទទួលយកការបញ្ជាទិញទុកមុន ហើយការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ៕