Ford លក់ឡានអគ្គិសនីបានច្រើនលើសមុនទ្វេដងនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្នុងខែតុលា ចំនួនលក់រថយន្តសរុបរបស់ Ford និង Lincoln នៅឯសហរដ្ឋអាមេរិកមានការថយចុះ ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយថយមកនៅត្រឹម ១៥៨ ៣២៧គ្រឿង ដោយសារតែក្រុមហ៊ុននៅប្រឈមមុខនឹងបញ្ហានៃការផលិត។

យ៉ាងណាក្ដី បើងាកទៅមើលរថយន្តអគ្គិសនីសុទ្ធរបស់ Ford បានកើនឡើងការលក់លើសពីពីរដងកាលពីខែតុលា ឡើងដល់ ៦ ២៦១គ្រឿង ដែលជាការកើនឡើង ១២០% ធៀបនឹងខែតុលា ឆ្នាំ២០២១ ដែលស្មើនឹង ៤,១% នៃចំនួនលក់សរុបផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបានកត់សម្គាល់ថាការកើនឡើងនេះគឺមានកម្រិតខ្ពស់ជាងការរីកចម្រើននៃវិស័យរថយន្តអគ្គិសនីជារួមចំនួនពីរដង ហើយ Ford បានឈរជើងជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំលំដាប់ទីពីរនៅសហរដ្ឋអាមេរិកផងដែរ។

រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺ Ford Mustang Mach-E ដែលលក់បាន ៣ ០៥៥គ្រឿង (កើន ៧,៣%) រថយន្ត Ford F-150 Lightning លក់បាន ២ ៤៣៦គ្រឿង និងរថយន្ត Ford E-Transit លក់បាន ៧៧០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម