ទាំង ១០ នេះ ជារថយន្តដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតប្រចាំឆ្នាំ ២០២២

[បរទេស] នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ គេហទំព័រ Motor1.com បានធ្វើបច្ចុប្បន្នភាពបញ្ជីរថយន្តដែលមានចំណាត់ថ្នាក់ខ្ពស់ ឬប្រជាប្រិយបំផុតប្រចាំឆ្នាំរបស់ខ្លួន។ ដោយការតេស្តរយៈពេល ៧ ថ្ងៃកន្លងមក។ ខាងក្រោមនេះ ជារថយន្តដែលទទួលបានចំណាត់ថ្នាក់បំផុតប្រចាំឆ្នាំ៖

  • Land Rover Range Rover ៖ រថយន្តប្រភេទ SUV ៧ កៅអីដ៏ប្រណិតនេះ ទទួលចំណាត់ថ្នាក់លេខ ១ ដោយបានពិន្ទុ ៩,៧/១០

  • Genesis GV70 ៖ រថយន្តប្រភេទ SUV នេះ ចំណាត់ថ្នាក់លេខ ២ ដោយបានពិន្ទុ ៩,៦/១០

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Chevrolet Corvette Z06 ៖ រថយន្តស្ព័រនេះចំណាត់ថ្នាក់លេខ ៣ ទទួលបានពិន្ទុ ៩,៦/១០

  • GMC Hummer EV ៖ រថយន្តភីកអាប់អគ្គិសនីសុទ្ធនេះចំណាត់ថ្នាក់លេខ ៤ ទទួលបានពិន្ទុ ៩,៥/១០

  • Genesis G90 ៖ រថយន្ត sedan ដ៏ប្រណិតនេះចំណាត់ថ្នាក់លេខ ៥ ទទួលបានពិន្ទុ ៩,៤/១០

  • Ford Bronco Raptor ៖ រថយន្តនេះចំណាត់ថ្នាក់លេខ ៦ ទទួលបានពិន្ទុ ៩,៣/១០

  • Ford F-150 Raptor ៖ រថយន្តភីកអាប់ខ្នាតធំនេះចំណាត់ថ្នាក់លេខ ៧ ទទួលបានពិន្ទុ ៩,៣/១០

  • Genesis GV60 ៖ រថយន្ត Crossover អគ្គិសនីសុទ្ធនេះចំណាត់ថ្នាក់លេខ ៨ ទទួលបានពិន្ទុ ៩,៣/១០

  • BMW M240i ៖ រថយន្តប្រភេទ Coupe នេះចំណាត់ថ្នាក់លេខ ៩ ទទួលបានពិន្ទុ ៩,៣/១០

  • Honda Civic Si ៖ រថយន្តស្ព័រ sedan នេះចំណាត់ថ្នាក់លេខ ១០ ទទួលបានពិន្ទុ ៩,៣/១០

ផ្ទាំងផ្សាយពាណិជ្ជកម្ម