[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Hyundai Kona ជំនាន់ទី ២ ត្រូវបានដាក់បង្ហាញជាផ្លូវការទាំង ៣ ម៉ូដែល ខណៈពេលនេះ ប្រទះឃើញរថយន្តនេះចតនៅចំណតរថយន្តដោយរូបភាពថតបានដោយ Youtuber ដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង។
យោងតាមវីដេអូរបស់គេហទំព័រ Car Scene Korea បានថតនៅទិដ្ឋភាពកាន់តែជិតនៅការរចនាចង្កៀងមុខ Seamless Horizon ថ្មី ដូចទៅនឹង Kona បច្ចុប្បន្នដែរ ដោយចង្កៀងមុខត្រូវបានដាក់នៅទីតាំងខាងក្រោមកាងខាងមុខ តុបតែងផ្លាស្ទិកពណ៌ខ្មៅព័ទ្ធជុំវិញប៉ាណាមុខដែលមានឡូហ្គោ N Line ដើម្បីបែងចែកវាជាម៉ូដែលដែលមានលក្ខណៈបែបស្ព័រ។
ចំណែកនៅផ្នែកខាងក្រោយវិញ មានចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដូចនឹងផ្នែកខាងមុខ កាង spoiler និងបំពង់ស៊ីមាំងភ្លោះ។
ខណៈផ្នែកខាងក្នុង បានឃើញតែដៃចង្កូតប៉ុណ្ណោះ ប៉ុន្តែវាមិនអីទេ ដោយសារតែ Hyundai បានបង្ហាញរូបថតផ្លូវការមួយចំនួនរបស់វារួចហើយ ដោយបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញរួមជាមួយនឹងដៃចង្កូតថ្មីដែលមានលេខកូដ Morse ឡូហ្គោអក្សរ H ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Hyundai មិនទាន់បានបញ្ចេញលក្ខណៈពិសេសពេញលេញអំពី Kona ស៊េរីឆ្នាំ ២០២៤ នៅឡើយទេ៕