ភីកអាប់ Toyota Hilux ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Drive បានឲ្យដឹងថា​ ភីកអាប់ Toyota HiLux ជំនាន់ថ្មី នឹងត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០២៥ ប៉ុន្តែពេលវេលានេះអាចមានការផ្លាស់ប្តូរដោយសារតែការពន្យារពេលអាស្រ័យលើស្ថានភាពជាក់ស្តែងណាមួយ។

ការដាក់បង្ហាញចេញនៅឆ្នាំ ២០២៥ ត្រូវបានគេយល់ឃើញថា ក្រុមហ៊ុន Toyota បានធ្វើការដុះខាត់ឲ្យប្រសើរឡើងផ្នែកវិស្វកម្មសំខាន់ៗទៅកាន់ Hilux បច្ចុប្បន្ន រួមទាំងម៉ូឌែលលំដាប់ខ្ពស់ Rogue flagship និង GR Sport ផងដែរ ដោយសាររងសម្ពាធពីគូប្រជែងដែលបានអភិវឌ្ឍឡើងវិញដូចជាភីកអាប់ Isuzu D-Max, Mazda BT-50 ថ្មី, Ford Ranger និង Volkswagen Amarok ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Ford Ranger

ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ នឹងផ្អែកលើការគ្រោងឆ្អឹងថ្មី TNGA-F ដូចគ្នានឹងរថយន្ត Toyota Tundra , Toyota Tacoma និង LandCruiser 300 Series 4WD ដែលធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម ជួយអោយបើកបរកាន់តែប្រសើរគ្រប់ស្ថានភាពផ្លូវ។

ក្រុមហ៊ុន Toyota បានប្រកាសរួចហើយថានឹងដាក់បង្ហាញចេញនូវម៉ូឌែលប្រើថាមពលអគ្គិសនីនៅម៉ូឌែលទាំងអស់ រួមទាំង HiLux ផងដែរនៅចុងទសវត្សរ៍នេះ ប៉ុន្តែមិនច្បាស់ថា ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ នឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid, អគ្គិសនីសុទ្ធ ឬ អ៊ីដ្រូសែននោះទេ។

គួរបញ្ជាក់ផងដែរថា ភីកអាប់ Toyota HiLux ដែលមានកម្លាំងខ្លាំងនាពេលបច្ចុប្បន្ន គឺម៉ូដែល GR Sport ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម