[បរទេស] ក្រុមហ៊ុនផលិតរថយន្ត JMC និង Ford ចាប់ដៃគ្នាបានរៀបចំគម្រោងដាក់បង្ហាញចេញនៅភីកអាប់ថ្មីនៅក្នុងប្រទេសចិន ដោយមិនប្រាកដថា វាជារថយន្តភីកអាប់អគ្គិសនី ឬប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនោះទេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងគោលនយោបាយមិនគាំទ្រការប្រើប្រាស់រថយន្តភីកអាប់ និងការរឹតបន្តឹងលើរថយន្តភីកអាប់នៅក្នុងប្រទេសចិន បណ្តាលឲ្យទីផ្សាររថយន្តភីកអាប់ក្នុងប្រទេសចិនមានការកើនឡើងតិចតួចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួួយគ្នាេនះ ដោយបានចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មកាន់តែច្រើន បណ្តាលឲ្យរថយន្តភីកអាប់ ទីផ្សាររីកចម្រើនបន្តិចម្តងៗ ដោយមានយីហោ Great Wall នាំមុខគេនៅទីផ្សារប្រទេសនេះ។
សម្រាប់រថយន្តភីកអាប់ JMC បានទទួលការចាប់អារម្មណ៍បន្តិចនៅក្នុងប្រទេសចិន ដោយពួកគេក៏ទទួលបានជំនួយអភិវឌ្ឍន៍ពីក្រុមហ៊ុន FORD ដែលមានប្រវត្តិជំនាញយូរមកហើយក្នុងការផលិតរថយន្តភីកអាប់។
សម្រាប់រថយន្តភីកអាប់របស់ JMC និង FORD ថ្មីដែលកំពុងដាក់លក់នៅក្នុងប្រទេសចិន ផ្តល់នៅអារម្មណ៍ដូចជារថយន្តភីកអាប់របស់អាមេរិក ជាមួយប៉ាណាមុខមួយផ្ទាំងធំដែលមានឡូហ្គោថ្មី ចង្កៀងមុខប្រភេ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃមាននៅខាងលើ និងខាងក្រោមចង្កៀងមុខ។
លើសពីនេះទៅទៀត ដោយវាជាផលិតផលថ្មីរបស់ JMC ពួកគេនឹងចេញលក់រថយន្តភីកអាប់ជាច្រើនប្រភេទ ទាំងប្រភេទ Off-Road និងប្រភេទអគ្គិសនីសុទ្ធដើម្បីបំពេញតម្រូវការ។ រថយន្តនេះ បំពាក់ដោយប្រព័ន្ធ suspension ខាងមុខ Double Wishbone និងប្រព័ន្ធ Multi-link suspension នៅផ្នែកខាងក្រោយ ដែលជួយដល់ការបើកបរកាន់តែប្រសើរ និងរក្សាលំនឹងបានល្អផងដែរ៕