ក្រុមហ៊ុន Mazda ទើបតែបានប្រកាសពីតម្លៃលក់នៃរថយន្ត CX-3 ស៊េរីឆ្នាំ២០២០ ដែលបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន។
Mazda CX-3 ឆ្នាំ២០២០ នេះមានតែ១ម៉ូដែលគត់គឺ CX-3 Sport មានតម្លៃចាប់ពី ២១ ៦៨៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទប៉ុងមួយ និង ២៣ ០៨៥ដុល្លារសម្រាប់ប្រភេទប៉ុងពីរ។
រថយន្ត Mazda CX-3 Sport បំពាក់ម៉ាស៊ីនសាំង Naturally Aspirated ចំណុះ ២,០លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ហើយបំពាក់ប្រអប់លេខអូតូ ៦វគ្គមកស្តង់ដារតែម្តង។
CX-3 បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា Apple CarPlay, Android Auto, Active Driving Display, ម៉ាស៊ីនត្រជាក់អូតូ, ភ្លិតទឹកអូតូ, អេក្រង់ Touchscreen ទំហំ ៧អ៊ីង, ប្រព័ន្ធបង្ហាញព័ត៌មាន Mazda Connect ជាដើម។
ក្រៅពីនោះនៅមានប្រព័ន្ធសុវត្ថិភាព i-Activsense ដែលរួមមានមុខងារដូចជា Radar Cruise Control, Advanced Smart City Brake Support with Pedestrian Detection និង Lane Departure Warning ផងដែរ៕