[បរទេស] កាលពីពេលថ្មីៗនេះ សិល្បករឌីជីថលឯករាជ្យ Theottle បានធ្វើការដាក់បង្ហាញរូបរាព render របស់រថយន្ត Toyota Corolla ម៉ូដែលជំនាន់ទី ១៣ ដែលប្រើប្រាស់នៅ DNA របស់រថយន្ត Crown ជាមួយរូបរាងដ៏ទាក់ទាញ មុនពេលបង្ហាញខ្លួនជាផ្លូវការ។
អ្នករចនាបានជ្រើសរើសរចនាបថរថយន្តប្រភេទ Sedan ទ្វារ ៤ ជំនួសឲ្យរថយន្ត hatchback ទ្វារ ៥ ដែលផ្តល់នូវរចនាបន្ថែមទៀតដើម្បីធ្វើការទាក់ទងនឹងភាសារចនាប័ទ្មចុងក្រោយបំផុតរបស់ក្រុមហ៊ុន Toyota ។ ពិសេសជាងនេះទៅទៀត គាត់បានបញ្ចូលគ្នានៅផ្នែកជាច្រើនពី Crown SUV concept និងប្រភេទ Crown Crossover ដែលផលិតឡើងដោយប្រើប្រាស់វាទៅនឹងតួរថយន្ត Corolla កាន់តែតូចជាងមុន។
រថយន្ត Toyota Corolla Sedan ជំនាន់ទី ១៣ មើលទៅមានភាពប្រណិតជាងម៉ូដែលបច្ចុប្បន្ន ដោយសារផ្ទៃខាងក្រៅរលោងជាងមុន ផ្នែកខាងមុខមើលទៅស្រដៀងនឹងម៉ូដែល bZ របស់ Toyota ជាមួយរន្ធបឺតខ្យល់ធំ ចង្កៀងបំភ្លឺផ្លូវរចនាអូសកាត់ទៅដល់ផ្នែកសងខាង និងរូបរាងមានលក្ខណៈជំនួយដល់ប្រព័ន្ធ aerodynamic ជាងមុនផងដែរ។
និយាយអំពីផ្នែកម៉ាស៊ីន ខណៈពេលដែលគេនៅទាន់មិនមានព័ត៌មានណាមួយអំពី Corolla ប៉ុន្តែ Toyota នឹងរក្សាជម្រើស Hybrid សម្រាប់ជំនាន់មួយទៀតផងដែរ។គួរឲ្យដឹងថា បច្ចុប្បន្ន Toyota ផ្តល់ជូននៅការរចនាផ្សេងៗគ្នាសម្រាប់រថយន្ត Corolla sedan អាស្រ័យលើទីផ្សារ ដោយម៉ូដែល EU-spec មើលទៅមានភាពខុសគ្នាពីរថយន្ត sedan អាមេរិកខាងជើង ដែលស្រដៀងទៅនឹងរថយន្ត hatchback ៕