លោក Xu Liuping ប្រធានក្រុមហ៊ុនរថយន្ត FAW Group ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ចង់ឲ្យ Hongqi ដែលជាសាខាក្រុមហ៊ុនរបស់ខ្លួន បង្កើតចំនួនលក់នៅឆ្នាំ ២០២០ ឲ្យបានទ្វេដង ពោលគឺឲ្យបាន ២០ ម៉ឺនគ្រឿង។
ដើម្បីបង្កើនចំនួនលក់នេះដែរ Hongqi ក៏មានគោលដៅចង់បង្កើតរថយន្តថ្មីឲ្យបាន ២១ ម៉ូដែលនៅត្រឹមឆ្នាំ ២០២៥ ហើយមាន ១៨ ម៉ូដែលនឹងមានប្រើប្រាស់ថាមពលអគ្គិសនីជាជំនួយ ឬប្រើអគ្គិសនីទាំងស្រុងតែម្ដង។
កាលពីឆ្នាំមុន Hongqi អាចលក់រថយន្តបានមិនតិចជាង ១០០ ១១៦ គ្រឿងនោះទេ នៅជុំវិញប្រទេសចិន។ គម្រោងការសម្រាប់ឆ្នាំ ២០២០ គឺលក់ឲ្យបាន ២០ ម៉ឺនគ្រឿង និង ៤០ ម៉ឺនគ្រឿងនៅឆ្នាំ ២០២២ ហើយនៅឆ្នាំ ២០២៥ លក់ឲ្យបាន ៦០ ម៉ឺនគ្រឿង។
អំឡុងពេលកម្មវិធី Frankfurt Motor Show ឆ្នាំមុន Hongqi បាននាំយករថយន្ត Concept ពីរដើម្បីបង្ហាញលើឆាកអន្តរជាតិ គឺរថយន្តមហាកម្លាំងម៉ូដែល S9 និងរថយន្តអគ្គិសនី E115 SUV៕