មកមើលវីដេអូធ្វើតេស្តស្តែងៗចឹង ទើបដឹង Lexus ES ឆ្នាំ ២០១៩ ផ្ដល់សុវត្ថិភាពខ្ពស់បំផុត (វីដេអូ)

ការ​ធ្វើ​តេស្ត​របស់​វិទ្យាស្ថាន​សុវត្ថិភាព​ផ្លូវ​ថ្នល់ IIHS មាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់​កាល​ រួម​មាន​ធ្វើ​តេស្ត​​លើ​បច្ចេកវិទ្យា​​ចាប់​ហ្វ្រាំង​ស្វ័យប្រវត្តិ AEB, បច្ចេកវិទ្យា​​រក្សា​គន្លង​ផ្លូវ, បុក​ចំ​ចំហៀង​ខាង​មុខ, បុក​ពេញ​ទំហឹង​​ចំ​ខាង​មុខ, ​បុក​ពី​ចំហៀង​រថយន្ត និង​​ការ​បុក​ប៉ះ​បង្គោល​ដែក​ជា​ដើម។

លទ្ធផល​នៃ​ការ​​ធ្វើ​តេស្ត​កម្រិត​សុវត្ថិភាព​រថយន្ត​ Lexus ES ស៊េរី​ឆ្នាំ ២០១៩ ​របស់ IIHS បាន​ចេញ​ជា​ផ្លូវ​ការ​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​​កំពូល Top Safety Pick+។ វា​បញ្ជាក់​ឲ្យ​ឃើញ​ថា​ Lexus ES ស៊េរី​ថ្មី​ធ្វើ​បាន​យ៉ាង​ល្អ​ និង​ការពារ​អ្នក​ដំណើរ​ក្នុង​រថយន្ត​បាន​យ៉ាង​ល្អ​ប្រសើរ​បំផុត​ក្នុង​ករណី​ដែល​ជួប​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម