BMW i7 M70 xDrive រថយន្តអគ្គិសនីមានកម្លាំងខ្លាំងផុតលេខរបស់ BMW បង្ហាញខ្លួននៅឯ Shanghai Auto Show

[បរទេស] បន្ទាប់​ពី​ការ​រង់ចាំ​ជា​យូរ​មក ពេលនេះក្រុមហ៊ុនផលិតរថយន្ត BMW បាន​ធ្វើការដាក់​បង្ហាញ​ចេញជា​ផ្លូវ​ការ​នៅ​រថយន្ត​អគ្គិសនី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ម៉ាក BMW i7 M70 xDrive នៅ​ក្នុង​កម្មវិធីពិព័រណ៌រថយន្ត Shanghai Auto Show 2023 ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ១១៩ ៣០០ ដុល្លារ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥៣៩១ មម ទទឹង ១៩៥០ មម កំពស់ ១៥៤៤ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣២១៥ មម ។ បើនិយាយពីរូបរាងវិញ BMW i7 M70 xDrive មានការរចនាបែបស្ព័រ ហើយនៅតែប្រើប្រាស់នៅប៉ាណាមុខដែលជាអត្តសញ្ញាតិរបស់ខ្លួនជាមួយឡូហ្គោអក្សរ M, កាងខាងមុខរចនាលក្ខណះ aerodynamic ប្រើប្រាស់ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ BMW i7 M70 xDrive មានរចនាបទបែបស្ព័រ ជាមួយនឹងគ្រឿងបន្លាស់ M ដូចជា ដៃចង្កូត អេក្រង់កោង ។ លើសពីនេះ មានជម្រើស ៩ ពណ៌សម្រាប់កៅអីរថយន្ត BMW Individual ជាមួយនឹងគ្រឿងបរិក្ខគុណភាពខ្ពស់ជាច្រើនដូចជាធ្វើពីស្បែកសត្វចាម, carbon fiber ឬបន្ទះឈើបែបក្តាចុច Piano ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៥៨ សេស និង ៤៨០ សេស បន្ថែមជាមួយនឹងមុខងារ M Sport Boost ឬ M Launch Control កម្លាំងរបស់រថយន្តអាចមានដល់ ៦៦០ សេស និងកម្លាំងរមួល ១១០០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយះពេល ៣,៧ វិនាទី និង Top Speed ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ លើសពីនេះ ផ្គួបជាមួយអាគុយទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម