ចេញហើយ! Ford Ranger និង Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ បង្ហាញខ្លួនជាផ្លូវការ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តភីកអាប់ Ford Ranger និង Ford ranger raptor ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣៤ ១៦០ ដុល្លារ សម្រាប់ Ford Ranger និង Raptor មានតម្លៃ ៥៦ ៩៦០ ដុល្លារ បូកទាំង ១៥៩៥ ដុល្លារថ្លៃដឹកជញ្ចូន។

សម្រាប់ការរចនានៅផ្នែកខាងក្រៅវិញ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ជាប់សងខាងដោយសំណុំចង្កៀង Matrix LED projector ប្រភេទ C-clamp មានឡូហ្គោអក្សរ Ford ទំហំធំ សម្រាប់ Raptor និងមានរបារត់កាតប៉ាណាសម្រាប់ Ford  Ranger ធម្មតា ប្រើប្រាស់នៅថាសកង់ទំហំ ១៧ អ៉ីញជាស្តង់ដារ និងជម្រើសថាសកង់ទំហំ ២២ អ៉ីញ​ ស្រោបដោយសំបកកង់ប្រភេទ all-terrain KO3 Tire និងចង្កៀងក្រោយ LED ប្រភេទ C-clamp ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជាមួយពណ៌ទឹកក្រូចសម្រាប់ Ranger Raptor បានបំពាក់ដៃចង្កូតបែបស្ព័រ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ​ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC4A រួមជាមួយនឹង Apple CarPlay និង Android Auto ។ លក្ខណៈពិសេសស្ដង់ដាររួមមាន កាំមេរ៉ា ៣៦០ ដឺក្រេនៅផ្នែកខាងមុខ និងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម។ លើសពីនេះ សម្រាប់ប្រព័ន្ធជើងក្រោមរបស់ Raptor ទទួលបានប៉ូម Fox 2.5 live valve shock ទៀតផង។

Ford Ranger Raptor
Ford Ranger

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់ស៊េរីឆ្នាំ ២០២៤ របស់ Ford នៅទីផ្សារសហរដ្ឋអាមេរិកដំណើរការដោយ៖

  • Ranger Raptor ស៊េរីឆ្នាំ ២០២៤ នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ EcoBoost Twin-turbocharged V6 ដូចទៅនឹងរថយន្តនៅលើទីផ្សារសកល អាចផលិតកម្លាំងបាន ៤០៥ សេស និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ SelectShift ១០ វគ្គ របស់ Ford ដែលជាប្រអប់លេខតែមួយគត់ដែលមាននៅលើ Ranger ស៊េរីថ្មី និងប្រភេទបើកបរប៉ុង២ របៀបើកបរ Normal, Tow/Haul, Sport, Slippery, Off-Road, Rock Crawl និង Baja និងប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយ  ។
  •  Ford Ranger ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំង ២៧០ សេស និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ Ford ក៏ផ្តល់ជូននៅម៉ាស៊ីនចំណុះ ២,៧ លីត្រ EcoBoost V6 អាចផលិតកម្លាំងបាន ៣១៥ សេស និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ១ ជាស្តង់ដារ និងផ្តល់ជូនជម្រើសប៉ុង ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម